កាសែតដ៏ល្បីល្បាញរបស់ប្រទេសថៃ បាងកកប៉ុស្តិ៍ កាលពីពេលថ្មីៗនេះ បានបង្ហោះសារអបអរដល់កំពូលតារាចម្រៀងលំដាប់ជួរមុខរបស់ប្រទេសកម្ពុជា ឧកញ៉ា ខេមរ: សិរីមន្ត ដែលទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដីអាមេរិក។ តាមរយ:ការបង្ហោះលើផេកផ្លូវការក្នុងបណ្តាញសង្គមហ្វេសប៊ុក កាសែតបាងកកប៉ុស្តិ៍ បានសរសេររៀបរាប់ថា កំពូលតារាចម្រៀងកំពូលរបស់កម្ពុជាឧកញ៉ា ខេមរៈ សិរីមន្ត សម្រេចបានភាពជោគជ័យគួរឲ្យកត់សម្គាល់ តាមរយៈការឈ្នះពានរង្វាន់តារាចម្រៀងកម្រិតពិភពលោក ពីកម្មវិធីប្រគល់ពានរង្វាន់អន្តរជាតិ។ បទចម្រៀងដ៏ល្បីល្បាញក្រោមចំណងជើងថា […]
