ចំពោះមន្ត្រីណាបំពេញការងារបានល្អ គោរពវិន័យ សេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវសាកសមជានគរបាលជាតិ ត្រូវតែគាំទ្រការពារ លើកសរសើរ និងជូនរង្វាន់លើកទឹកចិត្ត។ រីឯមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ។ នេះជាការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២០ ខែមករានេះថា […]
Tag: ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
ស្ដ្រីក្លែងជានគរបាល និងបន្លំជាកូនចៅឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើម្បីដើរខ្ចីលុយគេ បានចូលសារភាពហើយ!
ស្ដ្រីដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ និងឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអរគុណចំពោះជនរងគ្រោះទាំងពីរនាក់ដែលបានមកដល់ ស្នងការដ្ឋ្នាននគរបាលរាជធានីមកដាក់ពាក្យបណ្ដឹងតាមការអញ្ជើញរបស់ឯកឧត្ដម ដែលបង្ហោះតាមផេក!។ ឯកឧត្តមបានបន្តថា៖ “ម្យ៉ាងក៌អរគុណប្អូនស្រីដែលក្លែងដើរតួជានគរបាល និងថាជាកូនចៅខ្ញុំដើម្បីដើរខ្ចីលុយគេបានចូលសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីផងដែរ ដោយយល់ដឹងកំហុសរបស់ខ្លួន”។ […]
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ រូបនេះហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បី និងក៏ជាតួស្រីម៉ូលីកាដែរ!
រឿងមូលីកា ចោទមន្រ្តីនគរបាលចរាចរណ៍ផាកពិន័យហើយសុំលេខឆាតញ៉ែនោះ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ បង្ហាញមុខមាត់ពិតតួស្រីម៉ូលីកាលើបណ្តាញសង្គមហើយ។តាមពិតតួស្រីម៉ូលីកា ជាបុរសជាជនស៊ីវិលម្នាក់ ហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បីប៉ះពាល់បង្ខូចកិត្តិយសសមត្ថកិច្ច។ ករណីនេះ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ (ករណីខាងលើជាបទពិសោធន៍ស្រាប់)។ ឯកឧត្តមបញ្ជាក់ថា សាច់រឿងខាងលើ អាចនៅមានបន្តទៀត៕ […]
លោក ជួន ណារិន្ទ បញ្ជាក់ហើយរឿងមូលីកា ចោទមន្រ្តីនគរបាលចរាចរណ៍ផាកពិន័យហើយសុំលេខឆាតញ៉ែនោះ មិនមែនជារឿងពិតទេ
លោក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នៅលើទំព័រនារសៀលថ្ងៃទី៨កុម្ភៈនេះបានបញ្ជាក់ថា ករណីរឿងម៉ូលីកា ដែលចោទថាមន្រ្តីបូលិសចរាចរណ៍ផាកពិន័យ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចេញមុខរកយុត្តិធម៌ ក្រោយនារីម្នាក់បង្ហោះសារមិនសុខចិត្តរឿងមន្ត្រីចរាចរណ៍ចាប់ផាកពិន័យ ហើយឆ្លៀតឆាតញ៉ែ
ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅថ្ងៃទី៦ ខែកុម្ភៈ បានប្រកាសឲ្យនារីម្នាក់មកដាក់ពាក្យបណ្តឹង ដើម្បីឯកឧត្តមជួយរកយុត្តិធម៌ជូន ក្រោយនារីរូបនោះបង្ហោះសារទម្លាយរឿងមន្រ្តីនគរបាលចរាចរណ៍ចាប់ផាកពិន័យ ហើយឆ្លៀតឆាតញ៉ែទៀត។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា៖ “សួស្ដីក្មួយស្រី ម៉ូ លីកា ជាទីរាប់អានពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី! តែពូសុំអញ្ជើញក្មួយមកស្នងការរាជធានីជួបពូដើម្បីសហការណ៌និងដាក់ពាក្យបណ្ដឹងមក! ពូនឹងរកយុត្តិធ៏ម៌ជូនក្មួយស្រី!ដូច្នេះពូសង្ឃឹមថាក្មួយនិងមកសហការណ៌ជាមួយពូដើម្បីរកយុត្តិធ៏មដល់ក្មួយជាមិនខាន!ព្រោះពូ ស្រាវជ្រាវបានមួយជំហ៊ានហើយ!ពូ(សង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយមានឈ្មោះ ម៉ូលីកាពិតប្រាកដ)! […]
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យតាមចាប់រថយន្ត Hammer បើកបុកជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់
វីដេអូលើបណ្តាញសង្គមបានចែកចាយនូវរថយន្តមួយគ្រឿងសង្ស័យម៉ាក Hammer បានបើកបុកជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់នៅខណ្ឌដូនពេញ រួចបើករត់គេច
