សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឹងប្រែងពុះពារគ្រប់ឧបសគ្គស្វែងរកឧទ្ធម្ភាគចក្រ និងសពអាកាសយានិកពីររូប ជាសក្ខីភាពអំពីការយកចិត្តទុកដាក់ខ្ពស់បំផុត

ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានព្រឹទ្ធសភា រួមជាមួយនឹងសមាជិក សមាជិកាព្រឹទ្ធសភា ដែលមានវត្តមានទាំងអស់ បានយកឱកាសនេះ ចូលរួម រំលែកទុក្ខ និងសម្តែងនូវការស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយនឹង រាជរដ្ឋាភិបាល និងក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្ល យោធិនអាកាសយានិកនៃកងយុទ្ធពលខេមរភូមិន្ទ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសុក ទី១២ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើរំលែកទុក្ខជូនក្រុមគ្រួសារសពអាកាសយានិកពីររូប ដែលពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើរំលែកទុក្ខជូនក្រុមគ្រួសារសពអាកាសយានិកពីររូប ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ តាមរយៈបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី៣០ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប ។ ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ […]

រកឃើញឧទ្ធម្ភាចក្រ និងសពអាកាសយានិកម្នាក់ ខណៈម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ

ក្រោយប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងប្រភេទ Z-9 រួមនឹងអាកាសយានិក២នាក់ ដែលបានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស ពេលកំពុងហាត់ហ្វឹកហ្វឺនហោះហើរផ្លូវឆ្ងាយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នោះ  បានរកឃើញហើយនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ បានប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុខមាំថា នឹងអាចរកឃើញអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ

អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានលើកឡើងថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ […]

រដ្ឋមន្ត្រីការពារជាតិ៖ កងទ័ពអាកាស​២នាក់ បាន​បាត់ខ្លួន​ជាមួយឧទ្ធ​ម្ភាគ​ចក្រ​មួយគ្រឿង​ ក្នុង​ភូមិសាស្ត្រខេត្តពោធិ៍សាត់

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពអាកាសចំនួន២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ អំឡុងពេលហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃតី១២ ខែកក្កដា​ ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ កងទ័ពអាកាសចំនួន២នាក់ នោះរួមមានប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។

5
Promotion