ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងលើកកម្ពស់អនាម័យបរិស្ថាន អាជ្ញាធររាជធានីភ្នំពេញ កំពុងសាងសង់បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ទប់បន្ថែមទៀតនៅតំបន់ផ្លូវថ្មើរជើង ដែល​មានទីតាំងជាប់​ស្ថានីយ​បូម​ទឹក​ព្រះគន្លង់តាម​បណ្ដោយ​តីរវិថី​ព្រះសុវត្ថិ។ បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ទប់ រួមមាន បន្ទប់ទឹកសម្រាប់បុរស​ចំនួន២២បន្ទប់,បន្ទប់ទឹ​ក​​សម្រាប់​ស្ត្រីចំនួន​១៤បន្ទប់ និងបន្ទប់សំរាប់ជនពិការ​មួយបន្ទប់។ ក្នុងដំណើរចុះ​ពិនិត្យ​ទីតាំង​សាងសង់​បន្ទប់​ទឹក​សាធារណៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ​ ឯកឧត្ដមឃួង ស្រេង អភិ​បាល​រាជធានីភ្នំពេញ ការសាងសង់បន្ទប់ទឹកសាធារណៈបន្ថែមនេះ គឺដើម្បីសម្រាប់ប្រជាពលរដ្ឋ​ ដែល​មក​ដើរ​លេងកម្សាន្ត​ និង​ហាត់ប្រាណ​តាម​មាត់​ទន្លេ​ប្រើប្រាស់ និងលើកកម្ពស់អនាម័យបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។ ជាមួ​យគ្នានេះ លោកសាំ ពិសិដ្ឋ […]