ក្នុងជំនួបសន្ទនារវាង ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម Sjafrie Sjamsoeddin រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី ក្រោយកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានរម្លឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមកជាពិសេសរវាងកងទ័ពជាតិឥណ្ឌូនេស៊ី ជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា ទំនាក់ទំនងរវាងកងទ័ពទាំងពីរ បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជា […]
