ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូន គណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូកីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ មិត្តភាពកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនាថ្ងៃទី៨ខែមីនានេះ ។ ការស្នើឡើងរបស់ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំ ត្រួតពិនិត្យ លើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ […]