សាធារណជនចង់ទៅធ្វើការងារនៅប្រទេសជប៉ុនសូមមកធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ចាប់ពីខែតុលា ខាងមុខនេះ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់សាធារណជនទាំងឡាយណាដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។ បើតាមឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន […]

ក្រសួងការងារលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រ សហគ្រាសសរុបចំនួនជាង ៤ម៉ឺន ខណៈសហគ្រាស គ្រឹះស្ថានបានបើកថ្មីមានសរុបជាង៣ពាន់សហគ្រាស

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ បានលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះកម្ពុជាមានរោងចក្រ សហគ្រាសមានចំនួនសរុប ៤៤ ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់ ខណៈសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង៣ពាន់សហគ្រាស

ឯកឧត្តម កត្តា អ៊ន៖ ការជួយផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យយុវជនមកចូលរៀនជំនាញ គឺជាការស្នេហាជាតិ និងជួយសង្គមជាតិ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងប​ណ្តុះបណ្តាលវិជ្ជាជិវៈលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ

ក្រសួងការងារ ដាក់ចេញយន្តការចំនួន៨ចំនុច ដើម្បីគាំពារពលករទេសន្តរ​​ប្រវេសន៍​កម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានដាក់ចេញយន្តការ ៨ចំនុច ក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា។ ការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។

5
Promotion