ឯកឧត្តម ខៀវ កាញារិទ្ធ ថា មេទ័ពភូមិភាគទី២ បាដក្លាង ដែលខិតខំប្រឹងញេញធ្មេញជាមួយកម្ពុជា ដើម្បីសម្រេចទិសដៅធំជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ

អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីអនាគតអាជីពរបស់មេទ័ពភូមិភាគទី២ថៃ ឧត្តមសេនីយ៍ឯក ប៊ុនស៊ិន បាដក្លាង ដែលខិតខំប្រឹងញេញធ្មេញជាមួយកម្ពុជា ដើម្បីឈានទៅទិសដៅធំបំផុតរបស់លោក បាដក្លាង គឺឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថៃ។ ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បច្ចុប្បន្នជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម បានរំលេចលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី២៨ ខែសីហានេះថា កាលពីថ្ងៃមុន ឯកឧត្តមបាននិយាយរួចហើយគឺថៃយកសង្គ្រាមព្រំដែនដើម្បីស្តារឥទ្ធិពលកងទ័ពខ្លួនដែលធ្លាក់ចុះ តែនៅមានចំណុចមួយទៀតដែលមនុស្សជាច្រើនមិនទាន់មើលឃើញ។ នោះគឺអនាគតនយោបាយរបស់លោក ឃ្លាំង មេយោធិភូមិភាគ ២ ថៃ ដែលដុតរឿងរហូត។  […]

ឯកឧត្តម ខៀវ កាញារីទ្ធ ទម្លាយឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ទៅជួបឧត្តមសេនីយ៍ Suchinda ជាសម្ងាត់ដើម្បីឱ្យជួយទប់ទាហានថៃឈប់ជួយខ្មែរក្រហម

អតីតនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ Suchinda Krapayoon ដែលជាមេធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ ឆាទិឆៃ ឈុនហាវ៉ាន់ នៅឆ្នាំ ១៩៩១ នោះ បានទទួលមរណភាពដោយជរាភាពនៅក្នុងទីក្រុងបាងកក ក្នុងជន្មាយុ ៩១ ឆ្នាំ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ នេះ។ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានឱ្យដឹងថា […]

ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ, ចុងក្រោយជាជ័យជំនះរបស់…

ឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញយុទ្ធសាស្ត្រគេយករឿង CLV បំបាក់ ហ្វូណនតេជោ គ្រាដែលរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ។ តាមរយៈសំណេរលើគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ឃើញរឿង CLV ផ្ទុះឡើងនៅចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមជីកព្រែកហ្វូណនតេជោ ទោះជាមានការតវ៉ារបស់វៀតណាម យ៉ាងណាក្តី ក៏នឹកឃើញរឿងផ្ទុះជាមួយវៀតណាមនៅពេលរាជរដ្ឋាភិបាលអោយប្រមូលកម្លាំងវាយចូលដណ្តើមប៉ៃលិន នៅឆ្នាំ […]

អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន សោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយទាំងភាសាខ្មែរ និងអង់គ្លេស

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ចាម សម្តែងការសោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញ​ប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ។ តាមរយៈសេចក្តីជូនដំណឹង ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថម​ថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ភ្នំពេញប៉ុស្តិ៍ […]

ឯកឧត្តម ខៀវ កាញារីទ្ធ៖ តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ !

“តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ !” នេះជាការលើកឡើងផេកហ្វេសប៊ុកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែសីហានេះ។ គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា “ដរាបណារកប្អូនមិនទាន់ឃើញ គឺយើងមិនឈប់ក្នុងការស្វែងរកប្អូននោះឡើយទោះបីមានឧបសគ្គអ្វីក៏ដោយ”។ សូមបញ្ជាក់ថា […]

សារសំខាន់ៗរបស់ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន ក្នុងថ្ងៃអបអរទិវាសេរីភាពសារព័ត៌មាន ៣ឧសភា

ក្នុងថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោក ៣ឧសភា ខួបទី៣០ឆ្នាំ (៣ឧសភា ១៩៩៣-៣ឧសភា ២០២៣) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតអបអរសាទរ និងផ្តល់នូវសារសំខាន់ៗ ដើម្បីពង្រីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន​ជាច្រើនទៀត ក៏បានបង្ហោះសារអបអរសារទរនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ

5
Promotion