កាន់តែខ្សត់ភ្ញៀវ! ឯកឧត្តម គួច ចំរើន ចង់ប្រែមុខមាត់រមណីយដ្ឋានកៀនស្វាយក្រៅឱ្យមានភាពទាក់ទាញឡើងវិញ

អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន ចង់ប្រែក្លាយរមណីយដ្ឋានកៀនស្វាយក្រៅ ទៅជារមណីយដ្ឋានមួយដែលមានសក្ដានុពល ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ និងពិសាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដោយមិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។ ក្នុងចុះពិនិត្យស្ថានភាពជាក់ស្ដែង និងសំណេះសំណាលជាមួយអាជីវករ កំពុងប្រកបរបរលក់ដូរនៅរមណីយដ្ឋានកៀនស្វាយក្រៅ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយសង្កេតឃើញរមណីយដ្ឋានកៀនស្វាយក្រៅ ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ […]

អភិបាលខេត្តកណ្ដាល អំពាវនាវឲ្យពលរដ្ឋរាយការណ៍ក្នុងករណីជំ​ពាក់​កម្ចីអន​ឡាញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីប្រជាពលរដ្ឋបានជំពាក់កម្ចីអនឡាញ។ ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចល​នវត្ថុចំនួន២,០៥០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅបរិវេណវត្តអម្ពរវ័ន ។ ឯកឧត្តម អភិបាល បានបន្តថា […]

ឯកឧត្តម គួច ចំរើន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមកុំខ្ចីកម្ចីអនឡាញ ព្រោះកម្ចីអនឡាញ គឺជាកម្ចីខុសច្បាប់

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០១០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិល្វាសរលើក ភូមិល្វាសរកណ្ដាល និងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមកុំខ្ចីកម្ចីអនឡាញ ព្រោះកម្ចីអនឡាញ គឺជាកម្ចីខុសច្បាប់។ ឯកឧត្តមបានថ្លែងថា៖ កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់ […]

ឯកឧត្តម គួច ចំរើន ណែនាំកីឡាករចំណុះទូកគោរពវិន័យនៅពេលប្រកួត

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រណាំងទូក នៅលើដងទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ២គឺចាប់ពីថ្ងៃទី១៧-១៨តុលា ឆ្នាំ​២០​២៤ ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូក នៅថ្ងៃទី១៧ តុលា ឆ្នាំ២០២៤នេះ អភិបាលខេត្តកណ្តា​ល ឯកឧត្តម គួច ចំរើន បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម […]

អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទិសល្អ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ និងឈានទៅបន្តការសិក្សានៅឧត្តមសិក្សាបន្តទៀត។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល […]

អភិបាលខេត្តកណ្តាល បញ្ជាក់ថា​គ្មានការបិទហែរទីងមោងនោះឡើយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។

លោក គួច ចំរើន ប្តេជ្ញាថានឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្តកណ្តាល

លោក គួច ចំរើន បានធ្វើការប្តេជ្ញាថា នឹងខិតខំការពារឲ្យខាងតែបាននូវគុណតម្លៃ សន្តិភាព និងស្ថេរភាព នយោបាយ នឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី បន្តអភិវឌ្ឍ និងកសាងស្នាដៃថ្មីៗបន្ថែមទៀត

ឯកឧត្ត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេច ហ៊ុន ម៉ាណែត […]

5
Promotion