ឯកឧត្ដម សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងនិងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ។គម្រោងនេះនឹងត្រូវធ្វើឡើងនៅនៅថ្ងៃទី២២ ឬ ២៣ ខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណីនិងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។ នេះជាការបង្ហាញជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមរវាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ […]
Tag: ឯកឧត្តម ឃួង ស្រេង
ចៅហ្វាយក្រុង ដាក់បណ្ណាល័យចល័តនៅផ្លូវថ្មើរជើង ដើម្បីបំផុសទម្លាប់អានសៀវភៅដល់កូនខ្មែរ
បន្ទាប់ពីបើកដំណើរការសាកល្បងបាន២សប្តាហ៍កន្លងមក នៅក្នុងសប្តាហ៍ទី៣នេះ ពោលគឺនៅសៅរ៍ និងថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៥ ផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែម ដើម្បីបម្រើអារម្មណ៍អ្នកមកលេងកម្សាន្ត។ ក្នុងនោះអ្វីដែលញគេចាប់អារម្មណ៍ គឺអាជ្ញាធររាជធានីភ្នំពេញ បានដាក់បណ្ណាល័យចល័ត ដើម្បីឲ្យយុវជន និងកុមារ មានឱកាសអានសៀវភៅ នៅពេលទៅលេងកម្សាន្តផងដែរ ។ បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ឲ្យមានដាក់បណ្ណាល័យចល័ត […]
ឯកអគ្គរដ្ឋទូតគុយបា ប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព និងសាមគ្គីភាព ជាមួយគ្នាកម្ពុជា
លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព សាមគ្គីភាព និងបន្តធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងឳកាសជំនួបជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ […]
អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យបញ្ចេញគ្រឿងចក្របន្ទាន់ ដើម្បីបូមដីចាក់ទប់ស្កាត់ការបាក់ច្រាំងទន្លេ ចំនួន៣ទីតាំងក្នុងខណ្ឌជ្រោយចង្វា
ភ្លាមៗក្រោយមានហេតុការណ៍បាក់ច្រាំងទន្លេ ចំនួន៣ទីតាំង នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីជំនាញ ដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុប ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ កុំឲ្យរាលដាលបន្ត និងចុះជួយរុះរើសំណង់ផ្ទះប្រជាពលរដ្ឋដែលខូចខាត។ ទីតាំងច្រាំងទន្លេដែលបានបាក់រួមមាន៖ទី១ គឺបាក់ស្រុតច្រាំង ទន្លេ មេគង្គ ប្រវែងប្រមាណ៣០ម៉ែត្រនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ,ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង […]
រាជធានីភ្នំពេញ ធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសមាជិកចូលរួមប្រមាណ ១.៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ […]
ឯកឧត្តម ឃួង ស្រេង បញ្ជាឲ្យត្រៀមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកាខនៅមុខព្រះបរមរាជវាំង។ ការដាក់បទបញ្ជារបស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ។ ជាមួយគ្នានេះ ដើម្បីឲ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី […]
អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើផ្លូវច្បាប់ចាត់ការអ្នកយកថ្លៃភាស៊ី លើសពីក្នុងសៀវភៅបន្ទុក
អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌ ប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ប្រសិនបើរកឃើញ ត្រូវចាត់វិធានការច្បាប់។
រាជធានីភ្នំពេញ ចងសម័្ពន្ធមេត្រីភាពជាមួយខេត្តស្វយ័តជេជូ របស់កូរ៉េ
រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូ នៃសាធារណៈរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។
ឯកឧត្តម ឃួង ស្រេង ប្រើយុទ្ធសាស្ត្រឲ្យពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រាជាង ២០០គ្រួសារ ញញឹមប្តូរទៅទីតាំងថ្មី
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា ដើម្បីជំរុញការសិក្សា ការស្ថាបនាបុកស៊ីផាយ និងស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់។ ជាយុទ្ធសាស្ត្រស្ដារប្រឡាយដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្លាស់ប្ដូរទីលំនៅប្រជាពលរដ្ឋដែលរស់នៅលេីប្រឡាយប្រមាណជា ២០០គ្រួសារទៅរស់នៅកន្លែងថ្មីសមរម្យមានកម្មសិទ្ធិស្របច្បាប់ហេីយបានទាំងប្រឡាយទឹកដែលជាអភិបាលកិច្ចល្អជូនប្រជាពលរដ្ឋ ហើយពួកគាត់មានក្តីសប្បាយរីករាយនិងសហការយ៉ាងល្អជាមួយអាជ្ញាធរ។ អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានឲ្យដឹងថា ប្រឡាយព្រែកប្រា […]
ឯកឧត្តម ឃួង ស្រេង៖ សូមបងប្អូនប្រជាពលរដ្ឋស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ!
“សូមបងប្អូនប្រជាពលរដ្ឋ ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ! ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ! យើងស្រលាញ់ និងការពារព្រៃឈើ! ព្រៃឈើ ជួយសំអាតខ្យល់អាកាស! មានព្រៃឈើ មានជីវិតសុខសាន្ត! យើងរួមគ្នាដាំដើមឈើ និងព្រៃឈើ! ដាំដើមឈើ គឺជាបេសកកម្មបង្កើតគំរបបៃតង! ដាំដើមឈើ គឺសន្សំទ្រព្យសំរាប់កូនចៅយើង! ” នេះជាការលើកឡើងលើផេកហ្វេសប៊ុករបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាល បានចូលរួមក្នុងពិធីដាំ និងចែកកូនឈើ […]
