ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ កុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតឲ្យធ្វើបាតុកម្មបង្កើតបដិវត្តន៍ពណ៌របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៏ថ្មីៗដល់ក្រុមប្រឹក្សាស្រុក-ឃុំ រដ្ឋអំណាចមូលដ្ឋាន និងមន្រ្តីក្រុមការងារចុះមូលដ្ឋានស្រុកពារាំង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅស្រុកពារាំង។ ឯកឧត្តម បានបញ្ជាក់ជូនពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយ […]
