ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនតាមការកំណត់របស់តុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពីបទឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ឯកឧត្តម ស ថាវី បានទទួលប្រាក់ចំនួន ២០ម៉ឺនដុល្លារ អំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ តាមរយ:អំពើឆបោកដោយការទិញលក់ដីជាង១០ហិកតា ស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង […]
