គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានប្រជុំគ្នានារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៨ខែ ក្នុងឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ត សម្រាប់ការងារវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.។ បន្ថែមលើការងារដែលសម្រេចបាន និងការងារឆ្ពោះទៅមុខ ដែលបានរាយកាណ៍ជូនអង្គប្រជុំ គណៈកម្មការបានពិភាក្សាទៅលើការធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូនៅក្នុងឆ្នាំ២០២៦។ […]
Tag: ឯកឧត្តម ហ៊ុន ម៉ានី
ឯកឧត្តម ហ៊ុន ម៉ានី៖ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់ខ្មែរយើងកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ ឲ្យសន្តិភាពនៅកម្ពុជាបាត់បង់
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីយប់មិញតាមរយៈសំណេរបានអំពាវនាវប្រជាពលរដ្ឋខ្មែរពិចារណា ឱ្យបានល្អិតល្អន់រឿងពហិការកូកាកូឡា ប្រយ័ត្នចាញ់កលសត្រូវ។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងតាមរយៈសំណេរថាពាក់ព័ន្ធនឹងការធ្វើពហិការលើ Coca គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំអោយប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះតើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ។ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់យើង ហើយកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ ឲ្យសន្តិភាពនៅកម្ពុជាបាត់បង់។ […]
ឯកឧត្តម ហ៊ុន ម៉ានី ៖ ពុកចាកចេញដើម្បីជាតិ! សន្តិភាពមិនមែនជាអំណោយ ប៉ុន្តែជារង្វាន់នៃការលះបង់
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥នេះថា « កាលពី ៤៨ឆ្នាំមុន ពុកបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីភរិយាដែលកំពុងពរពោះ ដើម្បីទៅស្វែងរកការរំដោះជាតិមាតុភូមិ»។ ទោះបីឆ្លងកាត់នូវសោកនាដកម្ម និងអំពើឃោឃៅជាច្រើន តែពុកបានទុកភាពទុក្ខសោកនៅមួយឡែក ហើយផ្តោតអរម្មណ៍លើការប្រមូលផ្តុំការតស៊ូដើម្បីបុព្វហេតុតែមួយគត់គឺជាតិ និងប្រជាជន។ កិច្ចខិតខំប្រឹងប្រែងរបស់ពុកត្រូវបានតបស្នងមកវិញ តាមរយៈការប្រកៀកស្មារប្រយុទ្ធជាមួយបណ្តាយុទ្ធមិត្តជាច្រើនរូបទៀត ហើយប្រែក្លាយសមរភូមិទៅជាជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ នាថ្ងៃ ០៧ មករា ១៩៧៩។ មាតុភូមិដ៏កំសត់របស់យើងបានប្រែមុខមាត់សាថ្មី […]
ឯកឧត្តម ហ៊ុន ម៉ានី ៖ ស្នេហាជាតិដ៏រឹងមាំ! ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ ពីគ្រប់ទិសទី គាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន ការពារបូរណភាពទឹកដី
នៅលើបណ្តាញសង្គមនាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីមោទនភាព និងអំណរគុណចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់ ដែលបានចូលរួមដំណើរថ្មើរជើងច្រើនលើសលប់ ដើម្បីបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា« ព្រឹត្តិការណ៍ដំណើរថ្មើរជើងម្សិលមិញនេះ បានបង្ហាញយ៉ាងច្បាស់ពីជម្រៅនៃឆន្ទៈ ទឹកចិត្ត ក្តីស្រឡាញ់ដែលកូនខ្មែរមានសម្រាប់ប្រទេសជាតិយើង»។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ទោះបីជាការរៀបចំ ផ្សព្វផ្សាយ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ “យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រទេសជាតិ យុវជនជាខែល នៃខឿនការពារជាតិផង និងជាកម្លាំងថាមពលក្នុងការជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិផង”
ឯកឧត្តម ហ៊ុន ម៉ានី ប្រធាបសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ស.ស.យ.ក. តែងតែចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើការងារសេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើនសាមគ្គីភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព […]
