គណបក្សនយោបាយចំនួន១០៥ មកពី ៨២ប្រទេស ថ្កោលទោសថៃចំពោះការវាយប្រហារលើជនស៊ីវិលខ្មែរ និងអំពាវនាវឱ្យដោះលែងទាហានកម្ពុជា ១៨នាក់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI-IDC) គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងបានអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃនិងទាហានថៃ គោរពនូវកិច្ច ព្រមព្រៀង សន្តិភាព ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអសបក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី។ ក្នុង សេចក្ដី សម្រេច ក្នុង កិច្ច ប្រជុំ គណៈកម្មាធិការ ប្រតិបត្តិ CDI-IDC របស់ គណបក្ស នយោបាយ ចំនួន ១០៥ មកពី ៨២ប្រទេស […]

តំណាងរាស្ត្រមើលឃើញការលំបាកគ្រប់បែបយ៉ាងរបស់ពលរដ្ឋខ្មែរភៀសសឹក និងការប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារការបាញ់រះសន្ធាប់របស់យោធាថៃថ្មីៗនេះ

គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័។ អ្នកតំណាងរាស្ត្រ ដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤)នៃរដ្ឋសភា រួមជាមួយតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ […]

ព្រឹទ្ធសភាកម្ពុជា សោកស្តាយដែលមានអ្នកជិតខាងចេះដើរតួគ្រប់យ៉ាង ទាំងជាតួសម្តែង ជាចៅក្រម ជាអ្នកសម្រេចចិត្តឯកតោភាគី និងជាពេជ្ឈឃាត ជំនួសឱ្យគោលការណ៍គោរពគ្នា

ព្រឹទ្ធសភាកម្ពុជា សោកស្តាយជាខ្លាំងដែលមានអ្នកជិតខាងចេះដើរតួគ្រប់យ៉ាង ទាំងជាតួសម្តែង ជាចៅក្រម ជាអ្នកសម្រេចចិត្តជាឯកតោភាគី និងជាពេជ្ឈឃាត ជំនួសឱ្យគោលការណ៍គោរពគ្នា។ អ្នកជិតខាងដែលព្រឹទ្ធសភាសំដៅដល់ប្រទេសថៃ ដែលមិនត្រឹមតែជាអ្នកបង្កហេតុក្នុងហេតុការណ៍បាញ់ប្រហារលើជនស៊ីវិលខ្មែរប៉ុណ្ណោះទេ ថែមទាំងមិនទទួលស្គាល់ និងចោទប្រកាន់មកលើកម្ពុជាទៀតផង។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ (ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះ ដែលបានធ្វើឱ្យពលរដ្ឋម្នាក់ស្លាប់ និងរងរបួស៣នាក់ គឺជាការរំលោភបំពានយ៉ាងគឃ្លីនលើអធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជា […]

កម្ពុជា បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន

យោងតាមសេចក្តីថ្លែងការណ៍ នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮ យ៉ាងសុះសាយនូវការពិតថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់ សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅ ឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ […]

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រាប់អនុព័ន្ធយោធាបរទេសចំនួន ១២ប្រទេស ពីការប្ដេជ្ញាចិត្តឥតងាកររបស់កម្ពុជាក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) សរុបចំនួន ១២ប្រទេស នៅនៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីស្តីការក្រសួងការពារជាតិ។ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្ដីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា […]

ប្រមុខការទូតកម្ពុជា ប្រាប់អង្គទូតបរទេសពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្ដេជ្ញាចិត្ត និងការធ្វើការជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ស្ដីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកលេងបណ្តាញសង្គមបញ្ឈប់នូវការកាត់តរូបភាពដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាដែលមិនសមគួរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី២៨ ខែតុលានេ បានលើកឡើងពីចំណុចមួយនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៥ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី ចែងអំពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា […]

កម្ពុជា-ថៃ ឯកភាពគ្នាធានាមិនឱ្យមានការរារាំងដល់ក្រុមវាស់វែងចម្រុះដែលនឹងចុះបោះបង្គោលបណ្តោះអាសន្ន ក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ

កម្ពុជា-ថៃ សម្រេចបានសេចក្តីថ្លែងការណ៍រួមលើកិច្ចប្រជុំពិសេស JBC ស្តីពីបញ្ហាព្រំដែនប្រទេសទាំងពីរ បន្ទាប់ពីចំណាយពេលប្រជុំពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។  កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) […]

កម្ពុជា និងថៃ ឯកភាពសាងសង់ឡើងវិញបង្គោលព្រំដែនចំនួន ១៥ តាមគំរូបង្គោលជំនាន់បារាំងនៅទីតាំងដើម

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី រយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំបានធ្វើឡើងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល ដោយគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ។ គណៈប្រតិភូថៃដឹកនាំដោយឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ […]

ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំគ្នា នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ ប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង […]