កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១ ០០០កន្លែង

កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមានប្រាង្គប្រាសាទជាង ១០០០កន្លែង សម្បត្តិបេតិកភណ្ឌវប្បធម៌ជាច្រើនដែលទទួលស្គាល់ដោយអង្គការ UNESCO និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញធ្វើការស្វែងយល់ដឹងបន្ថែមអំពីយន្តការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា […]

ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោម លេចចេញជារូបរាងដ៏ស្រស់ស្អាតឡើងវិញ ក្រោយជួសជុលរួចជាស្ថាពរ

ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋជ្រុងខាងជើងនៃក្រុមប្រាសាទភ្នំក្រោមនេះ បានចាប់ផ្តើមជួសជុលនៅអំឡុងខែ មិថុនា និងបញ្ចប់ទាំងស្រុងនៅចុងខែ ធ្នូ ឆ្នាំ២០២៤។ លោកបន្តថា ប្រាសាទនេះមានទំហំប្រមាណ៦ម៉ែត្រ និងកម្ពស់ជាង៧ម៉ែត្រ។ ចំពោះស្ថានភាពមុនជួសជុល អ្នកជំនាញបានពន្យល់ថា ដំបូល […]

មកដឹងពីជំនាញពិសេសរបស់ក្រុមការងារសម្អាតរុក្ខជាតិតាមប្រាសាទនានាក្នុងតំបន់អង្គរ

លោក ដម ដេង មានអាយុ៦៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ជើងនៃសង្កាត់នគរធំក្រុងសៀមរាប។ លោកបានចូលបម្រើការងារឱ្យអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០១។ បច្ចុប្បន្ន លោកបម្រើការក្នុងក្រុមព្រៃមន្ទីរនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទ។ ក្នុងភារកិច្ចជាអ្នកឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទនៅក្នុងរមណីយដ្ឋាន លោក ដម ដេង មានភាពស្ទាត់ជំនាញខាងបោះខ្សែរំលងប្រាសាទមានកម្ពស់ជាង ២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារសម្អាតអាចឡើងដោយតោងតាមខ្សែនេះ ទៅសម្អាតរុក្ខជាតិ និងស្មៅដែលដុះនៅតាមរួតនីមួយៗនៃកំពូលប្រាសាទឥដ្ឋនានារបស់រមណីយដ្ឋានអង្គរ។ លោក ដម ដេង បានឱ្យដឹងថា ខ្សែប្រើក្នុងការងារឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទឥដ្ឋមាន ៥ប្រភេទគឺ […]

ប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង បានបញ្ចប់ការជួសជុលជាស្ថាពរ

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុលរយៈពេល៦ខែមក។ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា  បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ  និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មីដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។ មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំងដោយក្នុងនោះផ្នែកខឿន […]

ក្រុមអ្នកជំនាញ បញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២ របស់ប្រាសាទអង្គរវត្ត អាយុកាលជិត១ពាន់ឆ្នាំ

រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូងឱ្យដឹងថា បច្ចុប្បន្ននេះបណ្ណាល័យខាងត្បួង នៅរួតទី២នៃប្រាសាទអង្គរវត្តបានជួសជុលពង្រឹងរចនាសម្ពន្ធដូចជា សសរនៅផ្នែកខាងត្បូងឆៀងខាងកើត ជញ្ជាំង […]

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង

នៅកំឡុងខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលបណ្ណាល័យខាងជើងនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាគង។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍របស់ប្រាសាទបាគង រងការខូចខាតខ្លាំងនៅខឿន មានដីចាក់បង្គរ មានផ្នែកខ្លះឥដ្ឋបានពុកផុយ។ ជាពិសេសនៅផ្នែកដំបូល ឥដ្ឋមានសភាពពុកផុយខ្លាំង។ នៅតាមជ្រុងនីមួយៗនៃជញ្ជាំងបណ្ណាល័យបានប្រេះហែក ដែលបណ្តាលមកពីសំណង់មានអាយុកាលជាង១ពាន់ឆ្នាំ បញ្ហាទឹក និងរុក្ខជាតិ ទាមទារការជួសជុលពង្រឹង ទប់ស្កាត់ការខូចខាតជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា នេះជាដំណាក់កាលទី៣ នៃការជួសជុលបញ្ចប់តួបណ្ណាល័យនៅជ្រុងអាគ្នេយ៍ […]

ប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម គ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ

រយៈពេលជាង ៥ខែមកហើយ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា។ លោក រស់ វិសុទ្ធ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម បានលើកឡើងថា ដំណើរការងារដំបូង ក្រុមការងារបានធ្វើសម្រង់ប្លង់ រៀបចំឯកសារ ជួសជុលពង្រឹងគ្រឹះជុំវិញ ជួសជុលពង្រឹងទីតាំងដែលឥដ្ឋពុកផុយរលុះ មានសសរផ្អោប ជញ្ជាំង ជើងខឿន ក្បាលជញ្ជាំង។ ជាពិសេសជ្រុងពាយ័ព្យដែលមានស្ថានភាពរលុះឥដ្ឋធ្ងន់ធ្ងរ ត្រូវបានជួសជុលពង្រឹងបានរឹងមាំឡើងវិញ។ បច្ចុប្បន្នក្រុមការងារបានបន្តជួសជុលនៅផ្នែកកំពូលដំបូលខាងលើនៃតួប្រាសាទ ដែលសម្រេចបាន៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ […]

ថ្មប្រាសាទជមខូចខាតជាង ៧០០ដុំ កំពុងជួសជុលយកទៅដាក់នៅទីតាំងដើមវិញ

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) រួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជមដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយចំនួនជាង ៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញបាន មុននឹងយកដើម្បីយកទៅរៀបដាក់នៅទីតាំងដើម ខណៈនេះដែលក្រុមការងារទាំង២ កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់។ អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចំនួនថ្មប្រាសាទជម ដែលរងការខូចខាត បាក់បែកត្រូវការតភ្ជាប់ថ្មថ្មី និងយកបំណែកថ្មដែលបាក់បែកមកផ្គុំតគ្នាឡើងវិញ និងមួយចំនួនទៀតត្រូវធ្វើការពង្រឹងទៅតាមបច្ចេកទេសដើម្បីយកទៅប្រើប្រាស់ឡើងវិញ សរុបមានចំនួនពី៦០០ដុំទៅ៧០០ដុំ។ មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុល […]

ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤

ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានរូបនេះបន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯ ទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួសដើម្បីទល់ទ្ររចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដោយបានសម្រេច៦០ភាគរយហើយ។ លោក Chitranjan Kumar បញ្ជាក់ទៀតថា […]

ប្រាសាទបន្ទាយសំរ៉ែ ស្រូបទាញភ្ញៀវទេសចរ ដែលចូលចិត្តភាពស្ងប់ស្ងាត់

ស្ថិតនៅក្នុងបរិវេណវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ ប្រាសាទបន្ទាយសំរ៉ែហាក់នៅដាច់ឆ្ងាយពីគេបន្ដិច។ យ៉ាងណា ប្រាសាទនេះក៏ជាទីទាក់ទាញដល់ភ្ញៀវទេសចរមួយផងដែរ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទបន្ទាយសំរ៉ែមានលំហូរទស្សនារៀងមមាញឹកគួរសមនារយៈចុងក្រោយនេះ ពិសេសក្រោយរាជរដ្ឋាភិបាលរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការចរាចរឆ្លងកាត់ពី ភូមិព្រះដាក់ ឆ្ពោះទៅភូមិរុនតាឯក ក៏បានស្រូបទាញទេសចរឱ្យចូលកម្សាន្ត ប្រាសាទនេះដែរ។ តាមការបញ្ជាក់ពីលោក បណ្ឌិត ក្នុងមួយថ្ងៃមានទេសចរបរទេសចន្លោះពី១០០ទៅ២០០នាក់ ដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែនេះ។ មូលហេតុដែលទេសចរ ចាប់អារម្មណ៍ប្រាសាទនេះ ក៏ដោយសារប្រាសាទនេះ មានភាពស្ងប់ស្ងាត់ល្អ […]