ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ គ្រោងនឹងបញ្ចប់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះហើយ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោក ផន រឹម បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ […]
Tag: ព្រែកជីកហ្វូណនតេជោ
បញ្ចប់ជាផ្លូវការ! បោះបង្គោលព្រំដី ៥៥០ បង្គោលក្នុងខេត្តតាកែវ សម្រាប់គម្រោងព្រែកហ្វូណនតេជោ
ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវរួចរាល់ហើយ នាថ្ងៃទី២៤ ខែមិថុនា នេះ ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនក្រុមការងារអន្តរក្រសួងបានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង អាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹម បានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ កាលពីថ្ងៃថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយចំនួនបង្គោលសរុបត្រូវបោះ៥៥០បង្គោល។ ក្រៅពីនេះ […]
រាជធានីភ្នំពេញ នឹងមានការប្រគំតន្ត្រីនិងបាញ់កាំជ្រួច២លើក នៅថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រី នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៤រសៀល តទៅ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ខាងមុខ ។ ក្នុងនោះក៏មានការបាញ់កាំជ្រួច ចំនួន២លើក គឺ លើកទី១ នៅវេលាម៉ោង៧យប់នាទី និង លើកទី២ នៅវេលាម៉ោង […]
ព្រែកជីកហ្វូណនតេជោ៖ អច្ឆរិយៈនៃការធ្វើទំនើបកម្មផ្លូវទឹកបុរាណដ៏អស្ចារ្យមួយនៅកម្ពុជា
ការសម្រេចចិត្តនៅក្នុងការស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺជារបត់នៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន ក៏ដូចជាផ្ទាំងសម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដែលនាំមកនូវសក្តានុពលរបស់កម្ពុជាឈានទៅរកផ្លាស់ប្តូរការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែឯករាជ្យ។ មកដល់ពេលនេះ ចរិកលក្ខណៈ និងគោលបំណងនៃការកសាងព្រែកជីកហ្វូណនតេជោនេះឡើង វាជាទស្សនវិស័យដែលថ្នាក់ដឹកនាំកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីកសាង និងពង្រឹងឧត្តមភាពរបស់កម្ពុជា ពីព្រោះមកដល់ពេលនេះប្រព័ន្ធផ្លូវទឹកដែលមាននៅកម្ពុជា ដែលមានប្រវែងសរុបប្រមាណជា ១ ៧៥០គីឡូម៉ែត្រ គឺអាចត្រឹមតែតភ្ជាប់ផ្លូវដឹកជញ្ជូនត្រឹមទន្លេសំខាន់ៗបី គឺ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ប៉ុណ្ណោះ ប៉ុន្តែការតភ្ជាប់សមុទ្រគឺគ្មានឡើយ។ […]
ព្រឺរោម!! វីដេអូចម្រៀងប្រវត្តិសាស្ត្រ នៃកាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានអ្នកច្រៀងរួមគ្នា ជាង៣០០០នាក់
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំសិល្បករនិងក្រុមការងារចុះថត MV ចម្រៀងថ្មីដោយផ្ទាល់ប្រកបដោយគុណភាព ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះ។ ក្នុង MV ចម្រៀងនេះមានការចូលរួមច្រៀងរួមគ្នាដោយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប ជាក់ស្តែងក្នុងថ្ងៃថត MV ចម្រៀង « ៥សីហាការដ្ឋានប្រវត្តសាស្រ្តហ្វូណនតេជោ» […]
ចលនាមហាជនប្រកាសគាំទ្រដល់គម្រោងរដ្ឋាភិបាលក្នុងផែនការព្រែកជីកហ្វូណនតេជោ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាផ្លូវការ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិលើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។ ក្រោយពីមានការប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោមក មានប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនបាននាំគ្នាសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះដែរក៏មានប្រជាពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេស និងក្រៅប្រទេស បាននាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយលម្អ ដោយ ស៊ុម រូបថតជារង្វង់មូលដូចៗគ្នា និងមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» […]
បទ « ព្រែកជីកហ្វូណនតេជោ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទាក់ទាញខ្លាំងត្រឹម16ម៉ោង មានអ្នកទស្សនាជាង១លានដង ក្នុងផេកសម្ដេចធិបតី !
គ្រាន់តែបទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « ព្រែកជីកហ្វូណនតេជោ » ចេញជាផ្លូវការភ្លាម គឺពិតជាមានការទាក់ទាញខ្លាំង ទាំងបទភ្លេង និង អត្ថន័យនៃបទចម្រៀង ជាក់ស្តែងមិនទាន់បានមួយថ្ងៃស្រូលបួលផង មានអ្នកចូលទស្សនារាប់លាននាក់
សកម្មជនបក្សប្រឆាំងនៅអាមេរិកលោក សេង រតនាប្រកាសគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ មិនឈរខាងលោក សម រង្សុី
សកម្មជនបក្សប្រឆាំងនៅអាមេរិកលោកសេង រតនាផ្តើមបង្ហាញជំហរនយោបាយបត់បែនដោយបានប្រកាសអំពីគោលជំហរគាំទ្រគម្រោងព្រែកជីហ្វូណនតេជោផ្ទុយពីមេកើយលោក សមរង្ស៊ី ដែលរិះគន់លើគម្រោងនេះ។ លោកសេង រតនាបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ថា ការគាំទ្រចំពោះគម្រោងនេះ ដេីម្បីកំណេីនសេដ្ឋកិច្ចកម្ពុជានិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មជនប្រឆាំងនៅក្រៅប្រទេសរូបនេះ ក៏ពន្លយសារយ៉ាងដូច្នេះថា៖ “ធ្វើនយោបាយអោយចេះបត់បែននិងមេីលកាលៈទេសៈបេីពុំដូច្នោះទេអ្នកនឹងឯកោហើយ”។ ការប្រកាសជំហរមិនឈរខាងលោក សមរង្សីដែលជាមេបក្សរបស់ខ្លួនបែបនេះអាចនឹងឲ្យលោក សមរង្ស៊ីកាន់តែឯកោទៀតហើយ ខណៈអ្នកជំនិត និងមនុស្សសំខាន់ៗ នៅជុំវិញខ្លួនបានចាកចេញពីលោកជិតអស់ទៅហើយ។ ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសលើគម្រោងព្រែកជីកហ្វូណនតេជោ បានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាព និងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ […]
ចង់លុបក៏ពិបាកបន្តិចហើយ ប្រជាពលរដ្ឋចូលប្រទេចផ្តាសា លោក សម រង្ស៊ី ច្រើនណាស់ក្នុងបណ្តាញសង្គម Facebook
ប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានចូលប្រទេចផ្តាសា លោក សម រង្ស៊ី ច្រើនណាស់
បណ្ឌិត គិន ភា៖ បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស!
ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងបេះដូងដ៏ពុះកញ្ជ្រោល

