ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា ដើម្បីជំរុញការសិក្សា ការស្ថាបនាបុកស៊ីផាយ និងស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់។ ជាយុទ្ធសាស្ត្រស្ដារប្រឡាយដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំផ្លាស់ប្ដូរទីលំនៅប្រជាពលរដ្ឋដែលរស់នៅលេីប្រឡាយប្រមាណជា ២០០គ្រួសារទៅរស់នៅកន្លែងថ្មីសមរម្យមានកម្មសិទ្ធិស្របច្បាប់ហេីយបានទាំងប្រឡាយទឹកដែលជាអភិបាលកិច្ចល្អជូនប្រជាពលរដ្ឋ ហើយពួកគាត់មានក្តីសប្បាយរីករាយនិងសហការយ៉ាងល្អជាមួយអាជ្ញាធរ។ អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានឲ្យដឹងថា ប្រឡាយព្រែកប្រា […]
Tag: រាជធានីភ្នំពេញ
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានបម្រែបម្រួលសកល
អភិបាលរាជធានី ប្រាប់ឲ្យអាជីវកររាយការណ៍ករណីមានអ្នកទាមទារឲ្យបង់ថ្លៃ ចំពោះការលក់តាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្តីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងក្នុងសេចក្ដីណែនាំនេះថា កន្លងមក ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]
ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យអាជ្ញាខណ្ឌទាំង១៤ ត្រៀមទប់ទល់គ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមបានណែនាំ ជាពិសេសរដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ត្រូវកំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមក៏ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជការដ្ឋានយោធភូមិភាគពិសេស ត្រូវត្រៀមកម្លាំង និងមធ្យោបាយ។ […]
អភិបាលរាជធានីភ្នំពេញ ហាមមិនឲ្យយកលុយពីអាជីវករលក់តាមកញ្ច្រែងល្អី និងពិនិត្យបញ្ចុះតម្លៃទឹកភ្លើងនៅតាមផ្សារ
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជំរុញឲ្យពិនិត្យម៉ត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករលក់តាមកញ្ច្រែងល្អី ជាមួយនិងការរកទីតាំងឲ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការណែនាំនេះ ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥។ ទន្ទឹមនេះ ឯកឧត្ដមអភិបាល ណែនាំដល់ប្រធានគណៈកម្មការផ្សារត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះ អាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលថែទាំពួកគាត់។ […]
កម្ពុជា យកគំរូប្រធានបទទីក្រុងនៅក្នុងធម្មជាតិរបស់សិង្ហបុរី មកពង្រឹងនិងអនុវត្ត
ស្របទៅតាមស្ថានភាព សក្តានុពលធនធានធម្មជាតិនៅក្នុងប្រទេសនិងប្តេជ្ញាខ្ពល់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានបទពីរដែលយើងគួរយកមកពង្រឹងនិងអនុវត្តរួមមាន ទី១)ការដោះស្រាយផ្អែកតាមធម្មជាតិ (Nature-based Solutions (NbS)) ក្នុងការរៀបចំផែនការ ដែលធានាតុល្យភាព រវាងមនុស្ស និងបរិស្ថាន ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងទី២)ទីក្រុងនៅក្នុងធម្មជាតិ (A City in a Garden) គឺជាដំណើរប្រែក្លាយសិង្ហបុរីជាប្រទេសគំរូជីវៈចម្រុះ (Biodiversity model) ដែលជាគម្រោងធ្វើឱ្យទីសាធារណៈ ដងផ្លូវ សួនច្បារ និងអគារ […]
អាជ្ញាធររាជធានី នឹងស្នើគម្រោងធំមួយទៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទឹកលិចបានពី១៥ ទៅ ២០ឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល
អាជ្ញាធររាជធានីភ្នំពេញ ដាក់ផែនការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗពីរ នៅថ្ងៃទី២១, ២២សីហាខាងមុខនេះ
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ សីហា ២០២៣នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤។ ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំង និងអាជ្ញាធរដែនដីទាំង ១៤ខណ្ឌ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលបោះឆ្នោតកន្លងមកនេះបានយ៉ាងល្អ ហើយកិច្ចការងារនេះ ឯកឧត្ដម សុំឱ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ […]
អភិបាលរាជធានីភ្នំពេញ៖ ការផ្តល់សេវាសាធារណៈ មិនត្រូវយកតម្លៃក្រៅសេវាពីពលរដ្ឋជាដាច់ខាត
ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ទី១. ត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន និងទី២. គឺការកាត់ចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតំលៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឲ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ។ នេះជាការលើកឡើងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ក្រៅពីការណែនាំនេះ […]
រថយន្តក្រុងសាធារណៈ បើកខ្សែរត់ពិសេស២ខ្សែ ជិះដោយឥតគិតថ្លៃ សម្រាប់អ្នកទៅទស្សនាការប្រកួតកីឡាស៊ីហ្គេម
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស ចំនួន២ខ្សែ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

