សម្តេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមគូសបញ្ជាក់ពីការប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។ សម្តេចធិបតីក៏សូមសម្តែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ ប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូនរាជរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុក ក្នុងករណីគ្រោះរញ្ជួយដីដ៏កម្រ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសាររំលែកទុក្ខជូន រាជរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុកក្នុងករណីគ្រោះរញ្ជួយដីដ៏កម្រ។ ក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាភាសាបារាំង ផ្ញើជូនលោក អាហ្សីស អាខាន់ណុច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក បានលើកឡើងថា៖ “ក្នុងនាមប្រជាជនកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះឯកឧត្តម។ ប្រជាជនកម្ពុជាបង្ហាញនូវសាមគ្គីភាពទាំងស្រុងរបស់ពួកគេនៅក្នុងគ្រានៃទុក្ខព្រួយ និងការឈឺចាប់ដែលមិនអាចនិយាយបាន”។ សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨ទៅ ៦.៩រ៉ិចទ័រ កាលពីថ្ងៃសុក្រទី […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើទិដ្ឋភាព ៣សំខាន់ៗ

«សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាត អង្គការសហប្រជាជាតិ ដោយផ្តោតលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិ​ភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ […]

កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នៅថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង, សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ចាវ ឡឺជី មានជំនឿយ៉ាងមុតមាំថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី នឹងបន្តរីកលូតលាស់ និង​អភិវឌ្ឍទៅមុខទៀត ហើយចិននឹងបន្តគាំទ្រកម្ពុជា […]

ប្រធានាធិបតីចិនបញ្ជាក់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានមហាប្រជាជន នៃរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយប្រធានាធិបតីចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង

នៅថ្ងៃទី១៥ ខែកញ្ញានេះ ជាបេសកកម្មថ្ងៃទីពីរក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។ នៅព្រឹកថ្ងៃសុក្រនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង។ ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាង​សហ​គមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី […]

សម្តេចធិបតីនាយករដ្ឋមន្រ្តី ស្វាគមន៍ក្រុមហ៊ុន Huawei ចំពោះការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក លាំង ហ័រ បានគោរពរាយការណ៍ជូនសម្ដេចធិបតី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមគំនិតឲ្យក្រុមហ៊ុនថាមពលអគ្គិសនីចិន នាំចូលបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាតនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចធិបតី បានអរគុណចំពោះការអបអរសាទរ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ពន្លឿនគម្រោងថ្មីៗដែលកំពុងសិក្សានៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង […]

សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត, កូននាគរាជច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កោតសសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទើបកាន់តំណែងនាយករដ្ឋមន្រ្តីកម្ពុជាអាណត្តិថ្មី អាចគ្រប់គ្រងលើការងារទាំងស្រុងបានយ៉ាងល្អ ផ្ទុយពីការគិតទុករបស់សម្តេចតេជោ។ សម្តេចតេជោលើកឡើងបែបនេះលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោបានបញ្ជាក់ថា សម្តេចកំពុងតាមសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មី ទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ សម្តេចបន្តថា ដោយធ្លាប់អនុវត្តផ្ទាល់លើមុខដំណែងជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៣៨ឆ្នាំ សម្តេចអាចនិយាយបានថា នាយករដ្ឋមន្ត្រី ហ៊ុន […]