សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គ្រួសារអតីតយុទ្ធជនចំនួន ៦២៨​គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ទទួលបានការលើក​កម្ពស់​ជីវ​ភាពរស់នៅប្រចាំថ្ងៃពីរាជរដ្ឋាភិបាល

នៅលើបណ្តាញសង្គមនាថ្ងៃទី១៩ ខែវិច្ឆិកា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ទទួលបានការយកចិត្តទុកដាក់ខ្ពស់លើការលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជារាជរដ្ឋាភិបាល។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា […]

ឯកឧត្តម ដូណាល់ ត្រាំ ប្រាប់សម្តេចបវរធិបតី តាមទូរស​ព្ទ​ថា នឹងបន្តតាម​ដានដោយចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅព្រំដែនកម្ពុជា-ថៃ

នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ ក្នុងជំនួបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី  

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ បានចុះទៅសាកសួរសុខទុក្ខដល់បងប្អូនប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ចំនួន៣រូបដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់កាលពីថ្ងៃរសៀលថ្ងៃ១២ខែវិច្ឆិកាឆ្នាំ២០២៥ក្រោយពីបានយកមកពិនិត្យនិងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញបន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុនមង្គលបុរីខេត្តបន្ទាយមានជ័យរួចមក។ សម្តេចធិបតីបានថ្លែងអរគុណដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅទីនោះជាពិសេសអ្នករបួសដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យសង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។ ព្រមជាមួយគ្នានេះសម្តេចក៏ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យបុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា–ជប៉ុនមង្គលបុរីខេត្តបន្ទាយមានជ័យដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរស្លូតត្រង់របស់យើងទាំង៣រូបប្រកបដោយជោគជ័យនិងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយនិងរឹងមាំឡើងវិញ។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីព្រោះថាការដោះស្រាយដោយអំពើហឹង្សាឬប្រើប្រាស់កម្លាំងប្រដាប់អាវុធគឺមិនផ្តល់ផលប្រយោជន៍ណាមួយឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហាព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត៕

កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណេត ផ្តល់ជាអនុសាសន៍៨ចំណុច ដើម្បីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា

តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន៨ចំណុច ដើម្បីលើកកម្ពស់អនាម័យជនបទនិងធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ។ អនុសាសន៍ និងគំនិតផ្តួចផ្តើមទាំង៨ចំណុចនោះរួមមាន៖ ទី១-បន្តពង្រឹងការងារសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទតាមរយៈ យន្តការក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ […]

កម្ពុជា-អាមេរិក បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅលើវិស័យវិនិយោគ និងពាណិជ្ជកម្ម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, ។ ក្នុងឱកាសនៃជំនួប,សម្ដេចបវរធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខគ្រប់រូបភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើដល់យុវជន យុវនារីជំនាន់ថ្មី ទាំងអស់ សូមបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួម ធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ សម្តេចបានលើកឡើងថា៖ «សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ឲ្យជួយជំរុញវិនិយោគិនឲ្យមកវិនិយោគនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និង ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង […]

កម្ពុជា និងអូស្ត្រាលី ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត […]

កម្ពុជា-ឡាវ-វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ឱ្យកាន់ជិតស្និទ្ធ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ […]