ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញពីមោទកភាព ពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។ […]

អបអរសាទរអ្នកព្រែកប្រា! គម្រោងសាងសង់ស្ពានបេឡេឆ្លងកាត់ទន្លេបាសាក់តំបន់ព្រែកប្រា ឈានដល់…

រដ្ឋបាលរាជធានីភ្នំពេញ​នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស លើគម្រោង​សាងសង់ស្ពានបេឡេឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវលេខ៣៦៩ នៃតំបន់ព្រែកប្រា។ គម្រោងសាងសង់ស្ពានដែកថ្មី នៅដងទន្លេបាសាក់នេះ នឹងត្រូវរុះរើពីស្ពានដែកឬស្សីកែវឆ្លងកាត់ដងទន្លេសាបទៅសង់នៅទីតាំងថ្មីតាមដងទន្លេបាសាក់ក្នុងសង្កាត់ព្រែកប្រា ដើម្បីជួយដោះស្រាយចរាចរណ៍នៅតំបន់ច្បារអំពៅ បន្ទាប់ពីស្ពានបេតុងឬស្សីកែវបានសាងសង់រួច និងបានដាក់ឱ្យប្រើប្រាស់រួចមក៕ អត្ថបទ៖ អក្ខរា

ដំណឹងរីករាយ! ស្ពានកោះពេជ្រ-កោះនរា សម្រេចបាន ៨៥ភាគរយហើយ នឹងរួចរាល់ក្នុងរយៈពេល ៤ខែទៀត

គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥% នៃគម្រោង។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ ២០២៣ ខាងមុខ។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ៕

ប្រមុខរាជរដ្ឋាភិបាលប្រកាសថា នាពេលខាងមុខ នឹងមានស្ពានឆ្លងទន្លេ ៣ទៀត, ស្ពាន២ អាចចេញជារូបរាងឆាប់ៗ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលខាងមុខនេះ នឹងមានស្ពាន៣ទៀត នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួមមាន ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាស​ឬស្សី​កែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “សូមបញ្ជាក់ជូនដែរថា […]

5
Promotion