យោងតាមការព្យាកររបស់ទស្សនាវដ្តី fDi Intelligence បានឱ្យដឹងថា ប្រទេសកម្ពុជានឹងក្លាយជាគោលដៅលំដាប់ទី១ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ២០២៤ នេះ ដោយនាំមុខក្រុមប្រទេសដែលជាទីផ្សារកំពុងរីកលូតលាស់ ៩ ផ្សេងទៀត ដូចជា ហ៊្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាមីបៀ កាហ្សាក់ស្ថាន អាហ្សឺបៃហ្សង់ ម៉ារ៉ុក ស៊ែប និងឥណ្ឌា