បន្ទាប់ពីជិត ២២ ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងមនុស្សជុំវិញពិភពលោក ប្រព័ន្ធទំនាក់ទំនង Skype បានបិទនៅថ្ងៃទី ៥ ខែឧសភា ដែលជាការបញ្ចប់នៃយុគសម័យមួយសម្រាប់អ្នកត្រួសត្រាយផ្លូវនៃការទំនាក់ទំនងតាមអ៊ីនធឺណិត។ នេះបើយោងតាមការផ្សាយចេញពីអង្គភាព AL JAZEERA នៅថ្ងៃទី៧ ខែឧសភានេះ។  ប្រព័ន្ធទំនាក់ទំនង Skype បានបើកដំណើរការក្នុងឆ្នាំ ២០០៣ ក្លាយជាឧបករណ៍បដិវត្តន៍យ៉ាងឆាប់រហ័សសម្រាប់ការហៅជាសំឡេង និងវីដេអូដោយឥតគិតថ្លៃតាមអ៊ីនធឺណិត ដែលប្រមូលផ្តុំអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង ៣០០ លាននាក់នៅកម្រិតកំពូលនៅពាក់កណ្តាលឆ្នាំ ២០១០ ។ […]