ស្របពេលដែលក្លាយទៅជាម្ចាស់មកុដ Miss Cambodia 2024 កញ្ញា ឡូយ ច័ន្ទរស្មី បានបង្ហើបប្រាប់ចំណុចសំខាន់ៗមួយចំនួន ដែលធ្វើឱ្យនាងទទួលបានមកុដនៅក្នុងក្តីស្រមៃ ។ ជាមួយនិងការត្រៀមខ្លួនចេញទៅប្រកួតនៅ​លើ​ឆាកអន្តរជាតិនៅចុងខែវិច្ឆិកាខាងមុខ កញ្ញា ឡូយ ច័ន្ទរស្មី ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងប្រឹងពង្រឹងសមត្ថភាពខ្លួនបន្ថែម ។  កញ្ញា ឡូយ ច័ន្ទរស្មី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានសមត្ថភាព និងភាពឆ្លាត​វៃមកជាមួយផងដែរ ។ ជួបជាមួយនាងកាលពីពេលថ្មីៗនេះនាងបានបង្ហើបប្រាប់ថា មានចំណុចសំខាន់ធំៗចំនួន ៣ ដែលធ្វើឱ្យនាងក្លាយទៅជាម្ចាស់មកុដ Miss Cambodia […]