ការប្រកួត Miss Grand Cambodia 2023 បានបញ្ចប់យូមកហើយ ហើយ កញ្ញា អ៊ិន លក្ខិណា ក៏បានទទួលការងារថ្មីៗជាបន្តបន្ទាប់ក្នុងនាមជា Miss Grand Cambodia 2023 លំដាប់រងទី ២ ថ្វីដ្បិតតែមាត់ថាមិនអី តែក្នុងចិត្តរបស់ អ៊ិន លក្ខិណា គឺនៅតែឈឺចាប់ខ្លាំង ដែលមិនអាចគ្រងមកុដបាន គ្រាន់តែនាងមិនបានបង្ហាញឱ្យមហាជនដឹងលឺ ដូច្នេះហើយទើបថ្មីៗនេះ នាងបង្ហើរអារម្មណ៍ប្លែកៗទៅកាន់អ្នកគាំទ្រខ្លួន
