ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា STEAM ជាកាតាលីករដែលអាច​ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត ជាពិសេសតាមរយៈការអភិវឌ្ឍមូលធនមនុស្ស ដូចជាវិស្វករ និង​អ្នកវិទ្យាសាស្ត្រសម្រាប់ឧស្សាហកម្មផ្សេងៗ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះ សំណាលជាមួយក្រុមយុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន+៣ នៅប្រទេសកូរ៉េ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។ STEAM ជាបណ្តុំមុខវិជ្ជាដូចជា វិទ្យាសាស្ត្រ (Science) […]