ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn បានបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ […]
Tag: កម្ពុជា-ថៃ
កម្ពុជា-ថៃ ដាំដើមឈើតាមបន្ទាត់ព្រំដែនឱ្យក្លាយទៅជាគម្របព្រៃឈើតែមួយជាមួយគ្នា
តំណាងកម្ពុជា ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ (កម្ពុជា) បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើអាស៊ាន ជាមួយតំណាងថៃ ឧត្ដមសេនីយ៍ទោ ផាក់ណា ខ្លែវប្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាន។ ពិធីដាំដើមឈើអាស៊ានប្រចាំឆ្នាំ២០២៣ នៅទីធ្លាសាធារណៈចំណុចកណ្តាលរបស់ភូមិខៅចុងខាប ក្រុមទី១២ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ […]
នាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងថៃ អបអរសាទរគ្នាទៅវិញទៅមក និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ឯកឧត្តម Srettha Thavisin បានទូរស័ព្ទអបអរសាទរគ្នាទៅវិញទៅមក បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី២២ ខែសីហានេះ។ នាយករដ្ឋមន្រ្តីថ្មីទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅយប់នេះ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា […]

