សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ។ សម្តេចធិបតីបានលើកឡើងបែបនេះក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២» នៅថ្ងៃទី២៦ ខែធ្នូ […]
Tag: ទិន្នន័យ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទិន្នន័យជាផ្លូវដើរដ៏មានប្រសិទ្ធភាព ចំគោលដៅ និងមិនប្រថុយប្រថាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកទិន្នន័យជាផ្លូវដើរដ៏មានប្រសិទ្ធភាព ចំគោលដៅ និងមិនប្រថុយប្រថាន។ សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រើប្រាស់ទិន្នន័យក្នុងការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឲ្យមានលក្ខណៈបុរេសកម្ម និងមានភាពត្រឹមត្រូវនាពេលអនាគត។ រាជរដ្ឋាភិបាល ក៏ប្រើប្រាស់ទិន្នន័យក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ ដើម្បីកែសម្រួលឲ្យទាន់ពេលវេលាផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២» នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣៕ […]

