ការបោះពុម្ពចុងក្រោយបំផុតរបស់ Economist សម្រាប់អាស៊ីដែលមានមេដឹកនាំកំពូលរបស់វៀតណាម លោក ធូ ឡាម (To Lam) នៅលើគម្របត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាម។Economist បានចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា បង្ហាញពីលោក ឡាម ជាមួយនឹងផ្កាយពីរនៅលើភ្នែករបស់លោកនៅលើផ្ទៃខាងក្រោយពណ៌ក្រហម ជាមួយទង់ជាតិរបស់ប្រទេសដោយមានចំណងជើងថា «បុរសដែលមានផែនការសម្រាប់វៀតណាម»។ ចំណងជើងរងនៃរឿងវៀតណាមសំខាន់របស់ខ្លួនបានលើកឡើងថា «បុរសរឹងរូសរបស់បក្សកុម្មុយនិស្តត្រូវតែជួយសង្គ្រោះរឿងជោគជ័យដ៏អស្ចារ្យរបស់អាស៊ី»។ យ៉ាងណាម៉ិញ វៀតណាមតែងតែហាមឃាត់សៀវភៅ ភាពយន្ត និងការងារវប្បធម៌ផ្សេងទៀត ហើយប្រព័ន្ធផ្សព្វផ្សាយជាច្រើនក៏ត្រូវបានហាមឃាត់ផងដែរ។ ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនៅអាស៊ីអាគ្នេយ៍ […]

