ផ្លែទុរេនកម្ពុជា ប្រមាណ១៧តោន បាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ

ផ្លែទុរេនកម្ពុជា ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ នាថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៥​ ។ ការនាំចេញផ្លែទុរេនកម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន នេះបានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ។ មុននាំចេញ […]

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៥ម៉ឺនកន្លែង ក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៥៤ ៦៨៦កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម។ ក្រសួងការងារបានបញ្ជាក់ថា វិស័យ​ឧស្សាហកម្ម មានតម្រូវការងារចំនួន ៤២ ០១៩កន្លែង វិស័យសេវាកម្មមានចំនួន ៥ ២៣៧កន្លែង និងវិស័យកសិកម្មចំនួន ៧ ៤៣០កន្លែង។ យោងតាមតារាងរបស់ក្រសួងការងារ តម្រូវការ​កម្លាំងពលកម្ម​ដែលមានច្រើនជាង​គេ​ គឺនៅខេត្តកំពង់ស្ពឺ […]

នាយករដ្ឋមន្ត្រី ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មដើរមើលទីផ្សារ និងជួយបច្ចេកទេសដល់ពលរដ្ឋ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើរពិនិត្យមើលទីផ្សារ និងជួយបច្ចេកទេសដល់ប្រជាពលរដ្ឋ។ សម្តេចធិបតីបានណែនាំបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែ៖ រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងខំប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ទោះយ៉ាងណារាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់ថវិកា ១០០លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល។ សម្តេចធិបតី បានថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]