រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ទៅគណបក្សកម្លាំងជាតិថា ទីលានប្រជាធិបតេយ្យគឺជាទីកន្លែងសម្រាប់បញ្ចេញមតិ ជាសាធារណៈតែប៉ុណ្ណោះ ពុំមែនជាទីកន្លែងសម្រាប់គណបក្សនយោបាយណាមួយរៀបចំធ្វើសមាជនោះទេ។ ក្នុងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ជា មុនី ប្រធានស្តីទីគណបក្សកម្លាំងជាតិ បានស្នើសុំទីតាំងទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំសមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៦:៣០នាទី ដល់វេលាម៉ោង ១៥:០០នាទី ដោយមានអ្នកចូលរួមប្រមាណជា ១,៥០០នាក់។ សំណើរនេះ រដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតជូនទេ […]

