សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹកដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។ តាមរយៈសំណេរលើបណ្តាសង្គមផ្លូវការនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានឲ្យដឹងថា គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ […]
Tag: ទឹក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ពីលទ្ធភាពរបស់កសិកក្នុងការម្ចាស់ការបូមទឹកដាក់ស្រែផ្ទាល់ខ្លួន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមករា បានឆ្លៀតចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមានឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ចំនួនជិត៤ពាន់ហិកតា ។ ក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជជែកគ្នាលេងជាមួយបងប្អូនប្រជាកសិករនៅខេត្តតាកែវ ប្រកបដោយភាពស្និតស្នាល។ សម្តេចបវរធិបតី […]
រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាកសិករ និងបន្តអន្តរាគមន៍ជួយគ្រប់កាលៈទេសៈ
បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។ គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ […]
រដ្ឋមន្ត្រី ៣រូប ជួបគ្នាដោះស្រាយបញ្ហាខ្វះខាតទឹក
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ នៃក្រសួងទាំងបី បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀតស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ត្រូវបានរាជរដ្ឋាភិបាចេញអនុក្រឹត្យបង្កើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០០០ ដោយកំណត់ថ្ងៃទី៤ ខែមីនា ជារៀងរាល់ឆ្នាំ។ ការបង្កើតទិវានេះ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមធ្វើហត្ថពលកម្មដោយស្ម័គ្រចិត្តលើការងារធារាសាស្ត្រ។ ទិសដៅនៃទិវានេះ ជាសកម្មភាពប្រជាពលរដ្ឋពេញវ័ញគ្រប់រូប ដែលអាចចូលរួមដោយស្ម័គ្រចិត្ត […]

