នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះមានកម្ពស់ ២១,៦០ម៉ែត្រ កើនឡើង ០,២០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញកម្ពស់ ២១,៤០ ម៉ែត្រ។ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក្រុមការងារទាំងអស់យកចិត្តទុកដាក់ខ្ពស់សហការជាមួយរដ្ឋបាលខេត្ត […]

