ស្របពេលក្រសួងប្រកាសអំពីការរីករាលដាលជំងឺកូវីដ ១៩  និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្នុងរលកថ្មីនេះ មានប្រជាពលរដ្ឋ និងសិល្បករជាច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ក្នុងនោះដែរ តារាសម្តែងលោក ទេព រិនដារ៉ូ ក៏បានទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី៦ ផងដែរ ដើម្បីសុវត្ថិភាពផ្លូវការនិងផ្លូវចិត្ត ។ លោក ទេព រិនដារ៉ូ បាននិយាយថា « ​ដោយមានផ្ទុះឡើងវិញកូវីត១៩​ ថ្ងៃនេះក៏សំរេចចិត្តមកចាក់វ៉ាក់សាំង​ កូវីត១៩​ លើកទី៦​ នៅមជ្ឈមណ្ឌល​សុខភាព​ទឹកថ្លា​ ។ រួមគ្នាទប់ស្កាត់ការឆ្លងរាលដាល​កូវីត១៩ទាំងអស់គ្នា​ […]