នាវាដឹកទំនិញដំបូងបានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឆ្ពោះមកកាន់កំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការបើកដំណើរការជាផ្លូវការនៃជើងនាវាកុងតឺន័រថ្មីមួយ ដោយជោគជ័យ។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា «កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming»។ ឯកឧត្តម វ៉ាង វិនពិន បញ្ជាក់ថា […]
Tag: ទំនិញ
ចំពោះមុខ USCC កម្ពុជាប្តេជ្ញាពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ទៅកាន់ទីផ្សាអាមេរិក
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ការលើកឡើងនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃ គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ សហរដ្ឋអាម៉េរិក-ចិន(The U.S.-China Economic and Security Review Commission – […]
មន្ត្រីជំនាញ ចុះអនុវត្តវិធានអនាម័យ លើសម្ភារៈមួយចំនួនរបស់អាជីវករ
អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា រយៈពេល ២ថ្ងៃនេះមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំដោយលោកប្រធានសាខា រួមសហការដោយមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ម្ហូបអាហាររបស់នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ចកម្មរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើវិធានការអនាម័យរបស់ប្រព័ន្ធ HACCP នៅផ្សារ និងទីតាំងចំនួន ២ ៖ ទី១ ផ្សារអូរឬស្សី ដែលបានអនុវត្តលើតូបលក់ជ្រូកខ្វៃចំនួន៥ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ និងជញ្ជីងជាដើម។ ទី២ […]
គយ៖ រាល់ទំនិញកុងតឺន័រចេញ-ចូល ត្រូវឆ្លងកាត់ម៉ាស៊ីនស្គែន ចំណែកសាច់បង្កកនាំចូលត្រូវរឹតបន្តឹង
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដើម្បីផ្សព្វផ្សាយពីវិធានការនិងការងារចម្បងនានា ដែលមានចែងក្នុងយុទ្ធសាស្ត្រ កែទម្រង់និងទំនើបកម្មគយ និងផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងស្របតាមវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល។ វេទិកាបានផ្សព្វផ្សាយនូវវិធានការនិងការងារចម្បង ដែល អគរ ត្រូវអនុវត្តចំនួន ១២ រួមមាន៖ (១)ការកែសម្រួលថ្លៃសេវាសាធារណៈ, (២)ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល ផ្ទុកក្នុងកុងតឺន័រដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្គែន, (៣)ការពង្រឹងការគ្រប់គ្រងលើការនាំចូលទំនិញសាច់បង្កក ស៊ុត និងត្រី, (៤)ការដាក់ឱ្យប្រើប្រាស់សាកល្បងសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា […]

