នយោបាយ”ឈ្នះឈ្នះ”គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។ ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួនគឺជានយោបាយឈ្នះឈ្នះមួយទៀតដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។ ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ […]

ឯកឧត្តម គួច វែងស្រ៊ុន៖ គោលនយោបាយថ្មីរបស់រាជរដ្ឋាភិបានបង្កេីនជ្រុងនៃគំនិតបន្ថែម ដើម្បីបម្រើផលប្រយោជន៍ជាតិ ប្រជាជនចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ 

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «ការបង្កើតប្រវត្តិសាស្ត្រថ្មីមួយបានកើតឡើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហលើគោលនយោបាយ ដោយផ្អែកលើការស្តាប់ធាតុចូល ពីអង្គនីតិបញ្ញត្តិ ស្ថាប័នប្រតិបត្តិ ដើម្បីបម្រេីផលប្រយោជន៍ជូនជាតិ និងប្រជាជន»។ ការប្រមូលផ្តុំមតិលើគោលនយោបាយនេះ មានធាតុផ្សំជាច្រើន បូកផ្សំទាំងអ្នកតាក់តែងគោលនយោបាយ និងប្រតិបត្តិករ ដែលផ្សារភ្ជាប់នឹងអ្នកតំណាងរាស្ត្រដែលបានចុះជួបផ្ទាល់ជាមួយប្រជាជន បង្កេីនបានជ្រុងនៃគំនិតបន្ថែមទៀតព្រមទាំងអ្នកតំណាងមកពីគ្រប់គណបក្សនយោបាយដែលមានសមាជិកក្នុងសភាផង និងព្រឹទ្ធសភាផង។  សកម្មភាពនេះជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីធានាថា គោលនយោបាយរបស់រាជរដ្ឋាភិបាលត្រូវចំគោលដៅ និងបម្រើផលប្រយោជន៍ជាតិមានប្រសិទ្ធភាពខ្ពស់ ហេីយឈានទៅសម្រេចបានតាមផែនការកំណត់សម្រាប់ឆ្នាំ២០៣០ និង២០៥០។  […]