នាយកដ្ឋាននគរបាលទេសចរណ៍ ជាអង្គភាព ស្ថិតក្នុងរចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សារធារណៈ និងមានតួនាទីធ្វើជាសេនាធិការក្នុងការរៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពការងារថែរក្សាការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់បន្ថែមថា នគរបាលទេសចរណ៍ មានភារកិច្ចមួយចំនួនទៀត ដូចជា ដឹកនាំ ចាត់ចែងអនុវត្តភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងផ្តល់ព័ត៌មានអំពីគោលដៅទេសចរណ៍ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចាត់វិធានការចាំបាច់នានា […]

