ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែមីនានេះ អញ្ជេីញជួបសំណេះសំណាលជាមួយ ប្អូនៗសិក្ខាកាម និងនិស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំប្រទេសឡាវ នៅរដ្ឋធានីវៀងចន្ទន៍។ ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ខិតខំយកចិតទុកដាក់ក្នុងការរៀបចំខ្លួន សិក្សា ហើយចាប់យកជំនាញឱ្យបានច្បាស់លាស់ សម្រាប់អភិវឌ្ឍខ្លួនឯង និងយកទៅជួយដល់សង្គមជាតិតាមក្រោយ។ ជាមួយគ្នានោះ សម្តេចធិបតី ក៏គូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រតិបត្តិឱ្យសាកសមជាកូនខ្មែរ ព្រោះម្នាក់ៗជាអគ្គរដ្ឋទូតក្នុងការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក៖ ១, […]
Tag: និស្សិតខ្មែរ
និស្សិតខ្មែរជាង ៤០០នាក់ សម្រេចចិត្តមិនទាន់ប្ដូរទីតាំងទៅកាន់ទីកន្លែងសុវត្ថិភាព ដែលរដ្ឋាភិបាលកម្ពុជាបានរៀបចំជូននោះទេ
ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសនៅតំបន់ហ្កាសា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេស៊ីបនិងប្រទេសចរដិន ដែលមានចំងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាសា។សម្តេចធិបតី បញ្ជាក់ថា ចំពោះនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅនិងហាត់ការមួយរយៈទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗនិស្សិតទាំងអស់នៅទីនោះ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅឲ្យប្អូនៗនិស្សិតទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែងទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះ គឺសូមអោយពួកគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។ ជាលទ្ធផល គិតត្រឹមម៉ោង […]
ចាប់ពីពេលនេះទៅ! សិស្សនិស្សិតអាចស្នើកម្ចីថវិកាដោយគ្មានការប្រាក់, ពេលចេញធ្វើការចាំទូទាត់មកវិញ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ប្រកាសដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ ឯកឧត្ដមបន្តថា និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ […]
សហគមន៍ខ្មែរ និស្សិតខ្មែរនៅថៃ ប្រកាសគាំទ្រនាយករដ្ឋមន្ត្រីថ្មីទើបចូលកាន់តំណែង
ពលករ និង សិស្សនិស្សិតខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បានចេញអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី

