រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោក កន សុខកាយ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ […]
Tag: បញ្ចប់មុខតំណែង
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះការបញ្ចប់មុខតំណែងនាយនគរបាលជាន់ខ្ពស់ចំនួន ៩រូប
អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ គូសបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រសួងមហាផ្ទៃ បានង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ហើយមាននាយកដ្ឋាន ចំនួន៤ ចំណុះ។ ដោយក្នុងនោះ នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរ មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដោយប្តូរឈ្មោះទៅជានាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិវិញ។ ក្នុងន័យនេះ ដើម្បីរៀបចំមុខតំណែងស្របតាមរចនាសម្ព័ន្ធថ្មីនៃនាយកដ្ឋាននីមួយៗ នាយនគរបាលជាន់ខ្ពស់ទាំង៩រូប ដែលត្រូវបានបញ្ចប់មុខតំណែងនោះគឺត្រូវបានផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងថ្មី ឡើងវិញ ឱ្យទៅបម្រើការងារនៅនាយកដ្ឋាននីមួយៗ ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានបញ្ចប់មុខតំណែងចាស់ នៅថ្ងៃទី២៥ ខែតុលា […]

