ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ជាការប្រកួតប្រជែងរវាងគណបក្សទាំង១៨ផង និងជាការប្រកួតប្រជែងរវាងចរន្តគាំទ្រការបោះឆ្នោតនិងថែរក្សាសន្លឹកឆ្នោតនិងចរន្តពហិការកាបោះឆ្នោតនិងបំផ្លាញសន្លឹកឆ្នោតផង។ ជាពិសេស កាតរបោះឆ្នោតនេះ ក៏ជាការវាស់ស្ទង់ទស្សនៈអ្នកបោះឆ្នោតខ្មែរចំពោះផែនការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ផែនការបន្តវេននេះមិនមែនជារឿងអាថ៌កំបាំងទេ ដ្បិតគណបក្សប្រជាជនកម្ពុជាបានធ្វើរឿងនេះដោយបើកចំហតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ ទៅតាមបែបបទនិងនីតិវិធីផ្ទៃក្នុងរបស់គណបក្សកាន់អំណាចដ៏ធំមួយនេះ។ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ហុងកុងប៉ុន្មានថ្ងៃមុនការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីលទ្ធភាពនៃការផ្ទេរអំណាចបួនប្រាំសប្តាហ៍ក្រោយការបោះឆ្នោតតែម្តង។ ជាមួយគ្នានេះដែរ ជាងមួយសប្តាហ៍មុនការបោះឆ្នោត ក៏មានការបែកធ្លាយផងដែរនូវសេចក្តីព្រាងសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន […]