បណ្ឌិត យង់ ពៅ អ្នកជំនាញនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង ប្រសិនបើគេនៅតែប្រើពាក្យ ចំណេញ-ខាតទឹកដី លើបញ្ហាព្រំដែន នោះគេមិនមានឆន្ទៈដោះស្រាយនោះទេ ពោលគឺដុតរោលបញ្ហាបន្ថែម ដែលនាំឱ្យវិបត្តិអូសបន្លាយ ហើយអាចនឹងបន្តបាត់បង់ ព្រោះតែភាពជ្រុលនិយមណាមួយ។ លោកបណ្ឌិត យង់ ពៅ បានពន្យល់ថា ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពបច្ចេកទេស និងទាំងទិដ្ឋភាពច្បាប់អន្តរជាតិ មិនអាចទទួលបានចំណេញ-ខាតទឹកដី អ្វីនោះទេ ពីព្រោះប្រសិនបើនិយាយឬអួតថាចំណេញ តើមានអ្នកណាព្រមខាត, បញ្ហាអធិបតេយ្យដែនដីគ្មានប្រទេសណាព្រមខាត […]
Tag: បណ្ឌិត យង់ ពៅ
បណ្ឌិត យង់ ពៅ៖ ថៃត្រូវគោរពកាតព្វកិច្ចអន្តរជាតិដោយខ្លួនឯង ចៀសវាងប្រកាស និងបង្ហាញពិភពលោកនូវនយោបាយឈ្លានពានដោយងងើល
«កម្ពុជា មិនអាចកាត់ទឹកដី តាមការទាមទាររបស់ថៃនោះទេ, ថៃ ត្រូវគោរពកាតព្វកិច្ចអន្តរជាតិដោយខ្លួនឯងទៅ ចៀសវាងប្រកាស និងបង្ហាញពិភពលោកនូវនយោបាយឈ្លានពានដោយងងើលបែបនេះ…។ ប្រសិនបើពេលនេះ កម្ពុជារបូតគំនិតជឿថៃកាត់ដីកាត់ប្រាសាទឱ្យចោរដើម្បីដោះដូរនឹងអ្វីៗដែលចោរចេះតែបន្តដាក់លក្ខខណ្ឌ ប៉ុន្មានឆ្នាំខាងមុខទៀត ថៃបន្តគូសផែនទីឯកតោភាគី ទាមទារកាត់ទឹកដីបន្តទៀត តើកម្ពុជា នៅសល់ទឹកដីឬប្រាសាទប៉ុន្មានទៀតទុកឱ្យថៃ ?» នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ។ លោកបណ្ឌិតបានលើកឡើងបែបនេះបន្ទាប់ពីបានឃើញការចុះផ្សាយសម្តីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattaphon Narkphanit ថា ប្រទេសថៃ […]
បណ្ឌិត យង់ ពៅ៖ មានតែយើងរឹងមាំទេ ទើបគេមិនហ៊ានប្រមាថ
មេរៀនដែលយើងត្រូវហ៊ានទទួលស្គាល់ និងចងចាំទុក អំពីការប្រមាថពីជនបរទេសក្បែរខាងនៅកម្ពុជានោះគឺ នៅពេលដែលយើងខ្សោយ នោះយើងច្បាស់ជាត្រូវរងនូវការប្រមាថ។ ដើម្បីចៀសផុតពីការប្រមាថ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនឱ្យបានរឹងមាំពិតប្រាកដ ហើយនៅពេលណាយើងរឹងមាំគ្រប់គ្រាន់ នោះគ្មានជាតិសាសន៍ឬរដ្ឋបរទេសណាហ៊ានមាក់ងាយមកលើប្រទេសយើងឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គម-នយោបាយ។ សម្រាប់លោកបណ្ឌិត កម្ពុជាត្រូវយកចិត្តទុកដាក់កែទម្រង់ និងពង្រឹងសមត្ថភាពបន្ថែមទៀតទៅលើទិដ្ឋភាពចំនួន ៥គឺ៖ ១- ខ្សែច្រវាក់ផលិតកម្ម គាំទ្រសហគ្រាសធុនតូចនិងមធ្យម និងកសិឧស្សាហកម្ម យើងដឹងហើយថា នៅពេលដែលភាពតានតឹងបានចាប់ផ្ដើមដំបូង ថៃបានសម្អាងថា […]
បណ្ឌិត យង់ ពៅ៖ ថៃ ដើរថយក្រោយក្នុងសមរភូមិច្បាប់អន្តរជាតិជាង ១០០ឆ្នាំ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយ បានលើកឡើងថា ថ្ងៃអាទិត្យនេះលោកបានប្រទះភ្នែកឃើញព័ត៌មានចាស់ ដែលថៃ ឡាំប៉ានៅUNGA80 តែងចោទកម្ពុជាថា រំលោភទឹកដីខ្លួន ការចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ខ្ញុំនៅតែអស់សំណើច…! ថៃ គេថា ៖ទី១- «ប្រទេសថៃ មិនចង់មានបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាឡើយ ដោយថៃប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនតាមយន្តការទ្វេភាគីជាមួយកម្ពុជា»។ទី២- ថៃសួរមកកាន់កម្ពុជាថា៖ «តើកម្ពុជា នឹងជ្រើសរើសផ្លូវសន្តិភាព ដូចដែលថៃបានជ្រើសរើស ឬក៏ចង់ប្រឈមមុខដាក់គ្នាជាមួយនឹងថៃបន្តទៀត?»។ […]
បណ្ឌិត យង់ ពៅ៖ ពាក្យ«ស្មោះត្រង់»របស់ថៃ ដូចនឹងជនជាតិថៃយកទង់ជាតិថៃទៅដោតនឹងក្បួនឡានដឹកលាមកកន្លងទៅ
លោក អានុទីន ឆានវីរាក់គុល នាយករដ្ឋមន្ត្រីថ្មោងថ្មីអាយុខ្លី បច្ចុប្បន្ន កាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញពីចេតនានយោបាយ ចង់លុប MOU ឆ្នាំ២០០០ ស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែនគោក និង MOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា ។ ចំណុចនេះសាធារណៈជនបានទទួលយល់ដឹងរួចហើយតាមរយៈ ទាំងអ្នកជំនាញច្បាប់កម្ពុជា និងថៃ សុទ្ធតែបានបង្ហាញរួចហើយថា MOUឆ្នាំ២០០០ ស្ដីពីការវាស់វែង […]
បណ្ឌិត យង់ ពៅ៖ ករណីបើកច្រកព្រំដែនគោក កម្ពុជា-ថៃ ក្នុងន័យជួយសម្រាលស្ថានការណ៍ និងខ្សែច្រវាក់ផលិតកម្ម ត្រូវមានរបៀបវារៈច្បាស់លាស់ ចៀសវាងសាចទឹកដាក់គ្នា
ផ្អែកតាមលទ្ធផលកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ រវាងកម្ពុជានឹងថៃ ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យលើ សំណើរបស់ភាគីជប៉ុន ដែលស្នើសុំឱ្យបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញ ដើម្បីផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា ប្រទេសពីរដែលមានជម្លោះព្រំដែនជាមួយនឹងគ្នារហូតឈានដល់កម្រិតធ្ងន់ ដែលជាសង្គ្រាមប្រដាប់អាវុធ គប្បីស្វែងរកការបញ្ចប់អរិភាពឱ្យបាននៅក្នុងពេលវេលាសមស្របណាមួយ។ ទោះជាយ៉ាងណា ចុងបញ្ចប់នៃជម្លោះប្រដាប់អាវុធមិនមែនតាមរយៈចុងកាំភ្លើងនោះទេ គឺតាមរយៈកិច្ចខំប្រឹងប្រែងការទូត ការចរចានិងសន្ទនាគ្នា ខណៈដែលការ សន្ទនាដែលមានប្រសិទ្ធភាព […]
បណ្ឌិត យង់ ពៅ៖ ការព្រមានរបស់រដ្ឋាភិបាលថៃកោះឯកអគ្គរាជទូតខ្លួនត្រឡប់ទៅវិញ គឺជាទង្វើនយោបាយមិនចេះអៀនខ្មាស់របស់ថៃ ដោយបង្កើតលេសទម្លាក់ទំនាក់ទំនងការទូត
សភាពការណ៍បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ថៃ កាន់តែមានកម្ដៅឡើងថែមទៀត ប្រសិនបើក្រឡេកមើលករណីថ្មីៗនេះ ដូចជាករណីទាហានថៃ៣នាក់ បានជាន់មីននៅក្នុងតំបន់មុំបី។ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ដែលផ្ទុះឡើងដោយសារតែការបង្កហេតុពីភាគីថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកងទ័ពបានលបលួចបាញ់ប្រហារលើមូលដ្ឋានឈរជើងរបស់កងទ័ពកម្ពុជា ដែលបណ្ដាលឱ្យយោធិនមួយរូប គឺលោក សួន រោន បាត់បង់ជីវិតនៅនឹងលេណដ្ឋានក្នុងដែនអធិបតេយ្យភាពកម្ពុជា ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មានន័យថា ថៃដែលជាអ្នកបង្កើតការប្រឈមនិងភាពតានតឹងនៅតាមព្រំដែនជាបន្តបន្ទាប់រហូតមក ហើយករណីបាត់បង់ជីវិតរបស់យោធិនកម្ពុជារូបនេះ ថៃពុំទាន់បានបង្ហាញការទទួលខុសត្រូវរបស់ខ្លួននោះទេ […]
បណ្ឌិត យង់ ពៅ៖ ថៃចោទខ្មែរ ទាំងខ្លួនឯងបំពាន MoU ដោយប្រើផែនទីឯកតោភាគី!
លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះលើបណ្ដាញសង្គម Facebook នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយលើកឡើងថា «ភាគីថៃបានប្រើផែនទីឯកតោភាគី បំពានលើមាត្រា១ នៃMoU ប៉ុន្តែបែរជាចោទកម្ពុជាទៅវិញ»។ លោក បណ្ឌិត យង់ ពៅ បានចោទជាសំណួរថា ខ្លឹមសារនៅក្នុង MoU ជាភាសាថៃ ផ្សេងពីភាសាខ្មែររឺយ៉ាងណា? […]
ឆ្លើយតបនឹងការចោទកម្ពុជា ថាជាជម្រកក្រុមឧក្រិដ្ឋកម្ម, បណ្ឌិត យង់ ពៅ ថា«ថៃអាវលឿង ថៃអាវក្រហម គឺជាសៀម» ល្បិចកលពិសពុលឥតប្រែ
បណ្ឌិត យង់ ពៅ ដែលជាអ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សាសន៍ថៃ(Thai) ល្បិចកលពិសពុលឥតប្រែ ដូច្នេះហើយទើបលោកបណ្ឌិតទាញសេចក្តីសន្និដ្ឋានថា «ថៃអាវលឿង ថៃអាវក្រហម គឺជាសៀម»។ បណ្ឌិត យង់ ពៅ បន្តថា ពាក្យ «សៀម» នេះចង់បញ្ជាក់ពីពូជសាសន៍អតីតកាលដែលច្បាំងដណ្ដើមទឹកដីប្រទេសក្បែរខាងទាំងអស់។ ឥឡូវថៃណាក៏នៅតែសៀមដដែល ពួកគេពូកែសម្ដែងពីភាពទន់ភ្លន់ បង្កប់នូវពិសពុលអាក្រក់មិនខុសពីប្រវត្តិសាស្ត្រ។ កម្ពុជាត្រូវបង្កើនសមត្ថភាព និងបុរេសកម្មលើ ការទូតទ្វារមុខ ការទូតទ្វារក្រោយ […]
តើពាក្យ « Don’t Thai to me » មានន័យបែបណាចំពោះប្រទេសថៃ?
លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារមួយលើបណ្ដាញសង្គមហ្វេសប៊ុក ឆ្លើយតបនឹងវិធានការរបស់ប្រទេសថៃ បន្ទាប់ពីធ្វើការបិទច្រកព្រំដែនជាឯកតោភាគី និងគំរាមកាត់អគ្គិសនី និងអ៊ីនធឺណិតចំពោះកម្ពុជា។ លោក បណ្ឌិត យង់ ពៅបានសរសេរថា៖ «ថៃ មិនមែនអាម៉េរិក មិនមែនរុស្ស៊ី មិនមែនចិន ក៏មិនមែនជាបងធំនៅអាស៊ានអីដែរ។ ថៃ គ្រាន់តែជាប្រទេសមួយចេញពីសៀម ដែលក្នុងប្រវត្តិសាស្ត្រ ប្រើកម្លាំងដណ្ដើម កាត់ទឹកដី […]

