ពាក់ព័ន្ធនឹងការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ប្រទេសថៃ ជាបន្តបន្ទាប់តាំងពីអតីតកាលរហូតមកដល់ពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា មិនខុសពីសៀមនោះទេ ពិសេសអ្នកនយោបាយជាតិនិយមនិងយោធានិយមថៃ នៅតែបន្តចេតនាទុច្ចរឹតរបស់ខ្លួនចំពោះព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ អង្គសមាជជាព្រឹទ្ធសភា-រដ្ឋសភា បានប្រកាសគាំទ្រនូវការដាក់ចេញនូវវិធានការផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង ឆ្លើយតបនឹងពាក់ព័ន្ធនឹងការឈ្លានពានពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា ពិសេសការលើកយកករណីតំបន់មុំ៣ ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបិទបញ្ចប់បញ្ហាប្រឈមនៅក្នុងតំបន់ទាំង៤។ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គាំទ្រចំពោះការសម្រេចចិត្តនេះ ដោយលោកបណ្ឌិតបានអះអាងថា […]
Tag: បណ្ឌិត យង់ ពៅ
បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយ និងសកម្មជននយោបាយប្រទេសកម្ពុជានិងថៃ គួរប្រយ័ត្នប្រយែងក្នុងទាញសេចក្តីសន្និដ្ឋាន លើករណីឃាតកម្មលើលោក លឹម គីមយ៉ា
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អ្នកនយោបាយ និងសកម្មជននយោបាយនៃប្រទេសទាំងពីរ គួរតែជៀសវាងការប្រញាប់ប្រញាល់បកស្រាយករណីនេះឱ្យហួសពីអង្គហេតុនិងអង្គច្បាប់ នៃរដ្ឋអធិបតេយ្យទាំងពីរដែលអាចនាំទៅដល់ការភ័ន្តច្រឡំស្ថានការណ៍នយោបាយ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងថៃ ក្នុងពេលបច្ចុប្បន្ននោះឡើយ។ បើតាមលោកបណ្ឌិត ការបកស្រាយនៅក្នុងជ្រុងណាមួយលើសពីអង្គហេតុនិងអង្គច្បាប់នៃករណីនេះ ក៏អាចនាំទៅដល់ការបំភ័ន្តស្នាមរបួសនៃទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ ហើយមហាជននៃប្រទេសទាំងសងខាង គួរតែទុកលទ្ធភាពដល់អាជ្ញាធរនៃប្រទេសទាំងពីរ ដំណើរការនីតិវិធីស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ។ លោកបណ្ឌិត យង់ […]
បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ
ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ។ បើតាមលោកបណ្ឌិត នៅក្នុងវិស័យអប់រំ មាន៣ចំណុចសំខាន់ដែលជាគុណតម្លៃ នៃការអប់រំសម្រាប់មនុស្សទូទៅគឺ៖ ទី១- អប់រំដើម្បីគុណតម្លៃជីវិត៖ អ្នកទទួលបានការសិក្សាជ្រៅជ្រះក៏ដោយ ឬមិនបានជ្រៅជ្រះក៏ដោយ ត្រូវទទួលស្គាល់ថា ការអប់រំគឺដើម្បីយល់ពីគុណតម្លៃជីវិតខ្លួន។ មានន័យថា ជីវិតខ្លួនរស់នៅលើផែនដីមិនមែនរស់ដើម្បីខ្លួនឯងតែម្នាក់នោះទេ គឺត្រូវតែមានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សង្គម មនសិកាជាតិ […]
បណ្ឌិត យង់ ពៅ៖ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់ និងចម្រុះពណ៌
ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនយោបាយការបរទេស ពោរពេញដោយភាពស្វាហាប់និងចម្រុះពណ៌ តែនៅមានកិច្ចការជាច្រើនទៀត ដែលកម្ពុជាត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាពស្វាហាប់ និងចម្រុះពណ៌ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមលោកបណ្ឌិត នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរក្សាលំនឹងនយោបាយការបរទេសរបស់ខ្លួនបានល្អ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាចទាំងអស់ […]
ករណីដែនសមុទ្រត្រួតស៊ីគ្នា៖ កម្ពុជា-ថៃ ត្រូវបន្តដោះស្រាយដោយសន្តិវិធី
នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មេដឹកនាំកម្ពុជាគឺ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់បកស្រាយអំពីករណីកោះគុត និងអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃឆ្នាំ២០០១ ឬហៅថា MOU-2001 គឺជាដំណាក់កាលការងារបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដែលមន្ត្រីបច្ចេកទេសនៃប្រទេសទាំងពីរបានធ្វើកិច្ចការងារ និងចរចាជាមួយគ្នាជាហូរហែរកន្លងមកនេះ។ […]
ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសថ្មី បង្ហាញពីភាពដឹកនាំប្រកបដោយថាមភាពភាពបត់បែន និងឆ្លើយតបលឿនរហ័សទៅនឹងរបត់ប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសណ្ដាប់ធ្នាប់ពិភពលោកថ្មី
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជាលើកទីពីរនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការតែងតាំងនិងផ្លាស់ប្ដូរនេះ ជាប្រក្រតីភាពមួយនៅក្នុងជួររាជរដ្ឋាភិបាលមួយ ដោយយោងទៅតាមភាពចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលធ្លាប់បានផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រីពីររូបរួចមកហើយ។ ការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីនេះ គឺជាដំណើរការប្រព្រឹត្តទៅជាធម្មតារបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលសេដ្ឋកិច្ច សង្គម និងនយោបាយអន្តរជាតិនៅក្នុងពេលបច្ចុប្បន្ន។ ការតែងតាំងនិងផ្លាស់ប្ដូរសមាសភាពនេះទៀតសោត ក៏យោងទៅលើសមត្ថភាពរបស់ឥស្សរជនដែលជាសមាជិករាជរដ្ឋាភិបាល និងដែលត្រូវបំពេញបេសកកម្មដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ នៅក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងការធ្វើពិពិធកម្មការទូត ពង្រឹងមិត្តភាពចាស់ […]

