សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ពិសេសអ្នកលេងបណ្តាញសង្គម ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករឈ្មោះ ណន សុខហេង និងថៅកែស្រី។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ម៉ោង១១យប់ ថ្ងៃ៣១ តុលា ២០២៤ ចៅ ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន […]
Tag: បណ្តាញសង្គម
សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ ក្រោមជាតិ និងកងកម្លាំង បង្កើតគ្រុប CoolApp ជំនួសឲ្យ Telegram
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើដល់រាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល របស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ។ ការស្នើរបស់សម្តេចតេជោ គឺដើម្បីធានសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួន។ តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២៨ ខែកញ្ញានេះ សម្តេចតេជោ បានលើកឡើងថា៖ “ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ […]
សម្តេចតេជោ ហ៊ុន សែន៖ នៅប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូច្នេះកម្ពុជាយើងមាន CoolApp
សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះសម្តេចបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។ សម្តេចបានលើកឡើងថា គោលដៅរបស់របស់សម្តេច ក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលសម្តេចត្រូវគិតគឺសុវត្ថិភាព សម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអភិបាលរាជធានី ខេត្ត ក្តាប់ព័ត៌មានលើបណ្តាញសង្គមឲ្យជាប់ និងពន្លត់រឿងឲ្យទាន់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី ខេត្ត ប្រធានស្ថាប័នទាំងអស់ តាមដានក្តាប់ព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យទាន់ ដូចជារឿងដែលពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់វិធានការភ្លាម ដើម្បីពន្លត់រឿង កុំឲ្យរឿងតូចខ្លាចជារឿងធំ។ សម្តេចបានថ្លែងថា ក្នុងរយៈពេល ៥ខែនេះ រាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចបានធ្វើការច្រើន និងដោះស្រាយបញ្ហាជាច្រើនតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ត្បិតព័ត៌មានទាំងនោះមិនគ្រប់ជ្រុងជ្រោយទាំងអស់ ប៉ុន្តែអាចជាប្រភពក្នុងការស្រាវជ្រាវចាត់វិធានការផ្ទាល់។ សម្តេចកោតសសើរស្ថាប័ន និងអាជ្ញាធរមួយចំនួនបានអនុវត្តវិធានការនេះ ដោយដោះស្រាយបានទាន់ពេលវេលា ហើយសម្តេចណែនាំដល់អភិបាលរាជធានី ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ […]
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកច្រកផ្លូវការមួយ ដើម្បីជួយដល់អ្នកស្រែកអយុត្តិធម៌លើបណ្តាញសង្គម
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថា “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នឹងផ្តោតលើបញ្ហាសំខាន់ៗចំនួនពីរ ទីមួយត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីផ្នែកអភិបាលកិច្ចនៅតាមសាលាជំនុំជម្រះ និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទីពីរ ការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅក្នុងចំណាត់ការសំណុំរឿង និងចំណាក់នៅក្នុងសម្រេចសេចក្តី របស់តុលាការ។ ឯកឧត្តមបញ្ជាក់ថា យុទ្ធនាការមួយនេះ នឹងក្លាយជាច្រកផ្លូវការមួយសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌ពិតប្រាកដ រងគ្រោះដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលារការ អាចដាក់ពាក្យបណ្តឹងអំពីភាពមិនប្រក្រតី ក្នុងចំណាត់ការរបស់តុលាការ ដើម្បីឲ្យយន្តការទទួលបន្ទុកនេះជួយត្រួតពិនិត្យ និងដោះស្រាយរកយុត្តិធម៌ជូន។ […]
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យមើលរឿងអប់រំខ្លីៗ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា បានអនុញ្ញាត ឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរចំនួន១០រូប ចូលជួបសំដែងការគួរសម នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ សម្ដេចតេជោ បានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឲ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជា។ ឯកឧត្តម […]
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវកុំឲ្យបន្តចែករំលែករូបភាពហិង្សា និងឃាតកម្មលើបណ្តាញសង្គមគ្រប់ប្រភេទ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រា នៅព្រឹកថ្ងៃទី៧ ខែតុលានេះ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពហិង្សានិងឃាតកម្ម ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។ ការអំពាវនាវពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីនៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត។ ចំពោះអ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស […]
សម្តេចតេជោ ហ៊ុន សែន ទទួលយោបល់ និងសំណូមពរប្រជាជនកាន់តែទូលំទូលាយជាងមុនតាមរយៈ Telegram, Twitter, TikTok
“បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់ និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះគឺtelegram ,twitter ,TikTok” នេះបើតាមការឲ្យដឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាម Telegram របស់សម្ដេចកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ថា បន្ទាប់ពីឈប់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកពេលនេះសម្ដេចបានងាកទៅប្រើ telegram twitter និង TikTok ជំនួសវិញ ដោយបើកឲ្យពលរដ្ឋចូលមានមតិបានគ្រប់បណ្តាញទាំងនេះ។ សម្ដេចជំរុញដល់ពលរដ្ឋដើម្បីទទួលបានព័ត៌មានពីសម្ដេច […]
សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋទាញយកបណ្តាញសង្គមផ្សេងៗមកទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបិទចោល
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ទៅប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អាចទាញយកកម្មវិធីផ្សេងៗដើម្បីទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបានបិទចោល។ ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ចង់ប្រាប់ប្រជាពលរដ្ឋរបស់យើង ដោនឡូតទុកឲ្យហើយនូវ Telegram Whatsapp Viber […]

