សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី១៨សីហា គឺជាឧទាហរណ៍ជាក់ស្តែងក្នុងការអនុវត្តច្បាប់ ដើម្បីធានាសេចក្តីសុខទាំងអស់គ្នា។ សម្តេចបានបញ្ជាក់ថា ការអនុវត្តច្បាប់ត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ នៅថ្ងៃ១៨សីហា អាចធ្វើឲ្យមានស្ថិរភាពហើយអង្គុយជុំគ្នានៅពេលនេះបាន។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ “រាជរដ្ឋាភិបាល គ្មានដំណោះស្រាយណាមួយ ក្រៅពីការអនុវត្ដច្បាប់នោះទេ សម្រាប់ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ដែលជាការឈានហួសបន្ទាត់ក្រហម ហើយរាជរដ្ឋាភិបាលធ្វើនេះគឺដើម្បីរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិយើង”។ សម្តេចធិបតី បានថ្លែងបែបនេះ […]
Tag: បាតុកម្ម
១៨សីហា! គ្មានបាតុភាពអ្វីគួរឱ្យកត់សម្គាល់ បង្ហាញពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា […]
លេចមុខបាតុករស៊ីឈ្នួល ក្នុងបាតុកម្មបក្សកម្លាំងជាតិ ដែលទើបរួចពីបទចោទបាន ២ខែ
សកម្មជនដីធ្លីបឹងកក់ យាយង៉ែតឃុនហៅយាយម៉ាមី ដែលគេស្គាល់ថាជាស្ត្រី តែងតែតវ៉ារឿងវិវាទដីធ្លីនៅបឹងកក់កាលពីជាង១០ឆ្នាំមុន លេចមុខជាថ្មីក្នុងហ្វូងបាតុកម្មគណបក្សកម្លាំងជាតិ នាពេលថ្មីៗនេះ។ យាយ ម៉ាមមី ទើបត្រូវបានតុលាការកំពូលសម្រេចឲ្យរួចផុតពីបទចោទប្រកាន់ កាលពីខែកុម្ភៈកន្លងទៅ។ យាយង៉ែតឃុន ត្រូវបានស្គាល់ថា ជាតួអង្គសម្តែងសំខាន់ក្នុងបាតុកម្មតវ៉ាដោយផ្លាស់ប្តូរប្រធានបទថ្មីៗជានិច្ច។ ការស្រែកជេររាជរដ្ឋាភិបាល និងសមត្ថកិច្ច លើកបដា រុញច្រានសមត្ថកិច្ច ធ្វើកាយវិការច្រងេងច្រងាងទ្រហោយំ ផ្តួលខ្លួនដួលសន្លប់ ឬស្រែកទាមទារយុត្តិធម៌ជាដើម ជាជំនាញដែលក្រុមបាតុករអាជីពចាស់វស្សានេះ ទទួលការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួន។ គួរឲ្យដឹងថា យាយង៉ែតឃុន អាយុ៨៣ឆ្នាំ […]
បក្សកម្លាំងជាតិ រំសាយបាតុកម្ម ដូចទៀនត្រូវក្ដៅរលាយ!
“ថាទៀនទៅវាត្រូវក្ដៅរលាយ ចុះអំពូលសោះខ្លាចក្ដៅរលាយដែរ” នេះជាសារចំអកពីប្រជាមតិ ទៅកាន់គណបក្សកម្លាំងជាតិ ដែលបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ។ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានប្រាប់អ្នកសារព័ត៌មានថា ការរំសាយបាតុកម្មគឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ តាមគម្រោងការប្រមូលសមាជិកធ្វើបាតុកម្មនេះ ត្រូវធ្វើចំនួន៣ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា នៅមុខខុទ្ធកាល័យបក្សរបស់ខ្លួន។ បាតុកម្មនេះទាមទារឲ្យដោះលែងសមាជិកជាន់ខ្ពស់២រូប គឺលោក អ៊ុំ វីរ:រដ្ឋ និងលោកមឺ សេងហ៊។ តែយ៉ាងណា […]
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនខ្វល់ពីបាតុកម្មរបស់បុគ្គលិកណាហ្គាវើល ព្រោះមានរឿងនយោបាយនៅពីក្រោយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានលើកឡើងពីរឿងនយោបាយនៅពីការធ្វើបាតុកម្មរបស់បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើល ដែលធ្វើឲ្យមានការអូសបន្លាយមកដល់ពេលនេះ។ សម្តេចបញ្ជាក់ថា ដោយតែមានរឿងនយោបាយនៅពីក្រោយខ្នងនេះហើយ ទើបសម្តេចមិនខ្វល់ពីបាតុកម្មនេះ ប៉ុន្តែសម្តេចខ្វល់ខ្វាយចំពោះកម្មករកម្មការិនីតាមរោងចក្រ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ […]

