ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង ឆ្នាំនេះ គណៈកម្មការបច្ចេកទេស បានដាក់កាមេរ៉ាសុក្រឹត្យភាពបន្ថែម ដើម្បីជួយពង្រឹងការដាក់ពិន្ទុដល់ទូកដែលអុំប្រណាំងឱ្យកាន់តែច្បាស់បន្ថែមទៀត ពីលើការដាក់ពិន្ទុបែបប្រពៃណី នាពេលកន្លងមក ។ កាមេរ៉ាសុក្រឹតភាពនៅទីព្រ័ត្រ បញ្ជាក់ពីភាពយុត្តិធម៌ក្នុងការវាយតម្លៃឈ្នះឬចាញ់ សម្រាប់ទូកនីមួយៗក្នុងពេលប្រកួត។ តាមការចេញផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ក្រៅពីណែនាំលើបច្ចេកទេសទិដ្ឋភាពទូទៅសម្រាប់ការអុំប្រណាំងឲ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ គណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ក៏បានណែនាំ ដល់គណៈកម្មការបច្ចេកទេស និងអនុគណៈកម្មការបច្ចេកទេស […]
Tag: បុណ្យអុំទូក
ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១នៅភ្នំពេញ ទាក់ទាញមហាជនមកលេងកម្សាន្តជាង១លាននាក់
ថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានមហាជនប្រមាណជាង១លាន១សែននាក់ បានមកចូលរួមដរលេងកម្សាន្ត ទស្សនា ការប្រណាំងទូក បណ្ដែតប្រទីប និងបាញ់ កាំជ្រួច ជាដើម។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយឡែកសម្រាប់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ទូទៅវិញ លោកស្រី […]
អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទ៥ខ្សែ សម្រាប់ពលរដ្ឋសុំជំនួយពេលជួបបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងរួមមាន៖ 016 266 522 / 012 976 262 / 097 818 6262 […]
កីឡាករចំណុះទូកជាង ២ម៉ឺននាក់ ត្រូវស្នាក់នៅ ២ទីតាំង ម្តុំឃ្លាំងសាំងឫស្សីកែវ និងតំបន់ OCIC ជ្រោយចង្វារ
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំនេះមានកីឡាករចំណុះទូកងជាង២ម៉ឺននាក់ ដែលត្រូវស្នាក់នៅទីតាំងចំនួន២ ដែលទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឫស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វារ។ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករចំណុះទូករួចរាល់ហើយ ក្នុងនោះមានការរៀបចំប្រព័ន្ធទឹកភ្លើង បង្គន់អនាម័យ និងការដាក់ពង្រាយធុងសំរាមជាដើម។ ក្រៅពីពីនេះ អាជ្ញាធរក៏បានរៀបចំកន្លែងស្នាក់នៅ រោងបាយ […]
ឯកឧត្តម ឃួង ស្រេង បញ្ជាឲ្យត្រៀមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកាខនៅមុខព្រះបរមរាជវាំង។ ការដាក់បទបញ្ជារបស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ។ ជាមួយគ្នានេះ ដើម្បីឲ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី […]

