ប៉ាគីស្ថាននៅតែប្តេជ្ញាអនុវត្តន៍បទឈប់បាញ់ជាមួយឥណ្ឌា ដែលបានព្រមព្រៀងគ្នាបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលបួនថ្ងៃកាលពីសប្តាហ៍មុន ប៉ុន្តែបានប្តេជ្ញាថានឹងឆ្លើយតបទៅនឹងការឈ្លានពាននាពេលអនាគតដោយទីក្រុងញូវដែលី។ នេះបើយោងតាមផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៤ ខែឧសភានេះ។ ការអត្ថាធិប្បាយពីទីក្រុង Islamabad បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសុន្ទរកថារបស់ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារែនដ្រា ម៉ូឌី (Narendra Modi) កាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានព្រមានប៉ាគីស្ថានថាទីក្រុង New Delhi នឹងកំណត់គោលដៅកន្លែងលាក់ខ្លួនភេរវករឆ្លងព្រំដែនម្តងទៀត ប្រសិនបើមានការវាយប្រហារថ្មីលើប្រទេសឥណ្ឌា ដោយគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប្រទេសជិតខាងអាស៊ីខាងត្បូងប្រដាប់ដោយអាវុធនុយក្លេអ៊ែរបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកសំដៅលើទីតាំងយោធារបស់គ្នាទៅវិញទៅមក បន្ទាប់ពីឥណ្ឌា បានវាយប្រហារទីតាំង […]

