ក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តរបស់ អ្នកឧកញ៉ា ឡេង ប្រុស ប្រចាំប្រទេសថៃ បានចូលជួបសំដែងការគួរសម និងពិភាក្សាកិច្ចការងារមួយចំនួនជាមួយ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
Tag: ប្រទេសថៃ
គណបក្សឆ្ពោះទៅមុខ ព្យាយាមប្ដឹងកាត់បន្ថយអំណាចព្រឹទ្ធសភា ក្រោយ Pita មិនអាចក្លាយជានាយករដ្ឋមន្ត្រីថៃ
គណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះសំឡេងឆ្នោតច្រើនជាងគេ អំឡុងការបោះឆ្នោតជាសកល កាលពីពេលថ្មីៗនេះកន្លងទៅ បានធ្វើការបញ្ជូនសេចក្តីព្រាងច្បាប់មួយ ដើម្បីព្យាយាមកាត់បន្ថយអំណាចរបស់ព្រឹទ្ធសភា ក្នុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពោលគឺក្រោយពីមេដឹកនាំរបស់ខ្លួន មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីការប្រជុំសភារួមគ្នា កាលពីម្សិលមិញ។ នេះបើតាមការចុះផ្សាយពី CNA ។
លោក ភីថា កំពុងផុងខ្លួនជាមួយរឿងក្ដីក្ដាំ ស្របនឹងដំណើរលើវិថីឆ្ពោះទៅតំណែងនាយករដ្ឋមន្ត្រី
លោក ភីថា លីមចារើនរ៉ាត់ កំពុងប្រឈមនឹងបញ្ហាក្ដីក្ដាំមួយចំនួន ដែលអាចនឹងប៉ះពាល់ដល់តំណែងនាយករដ្ឋមន្ត្រី ដែលខ្វះតែបន្តិចទៀតប៉ុណ្ណោះ លោកនឹងឈោងយកវាបាន ខណៈបច្ចុប្បន្នរឿងក្ដីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

