«ប្រាសាទតាព្រហ្ម» ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនារាប់រយនាក់ក្នុងមួយថ្ងៃៗ

ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង៧៣ហិកតា។ លោកស្រី នេត ស៊ីមន អ្នកបុរាណវិទូ និងជាមន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា […]

អ្នកជំនាញ៖ នៅមានប្រាសាទ ឬបុរាណដ្ឋានជាច្រើនទៀត ដែលត្រូវការអភិរក្ស និងជួសជុលបន្តឱ្យរួចពីហានិភ័យ ជៀសវាងការបាត់បង់ជារៀងរហូត

រយៈពេល៣០ឆ្នាំមកហើយ រាប់ចាប់ពីស្ថាប័នអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដែលធ្វើឱ្យចរន្តនៃការជួសជុល អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កាន់តែល្អប្រសើរ។ នៅតំបន់រលួស ដែលមានប្រាសាទលលៃ ប្រាសាទព្រះគោ និងក្រុមប្រាសាទបាគងជាដើម ក៏ទទួលបានការអភិរក្ស និងជួសជុលច្រើនផងដែរ។  លោក ហួន សុខជាតិ វិស្វករនៃអាជ្ញាធរជាតិអប្សរា ដែលកាន់ការងារអភិរក្ស និងជួសជុល តំបន់រលួសបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកបានខិតខំប្រឹងប្រែង ដើម្បីចូលរួមជួយសង្រ្គោះប្រាសាទឥដ្ឋដែលមានហានិភ័យខ្លាំង ឱ្យងើបឈរ និងរឹងមាំឡើងវិញ។ […]

ក្រុមអ្នកជំនាញពន្លឿនការងារជួសជុលអភិរក្សរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ ទោះបីរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើនលំបាកធ្វើការ

ចាប់តាំងពីដើមឆ្នាំ២០២៥មក ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានជួសជុលរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ នៅជ្រុងខាងលិចឆៀងខាងត្បូង ដើម្បីពង្រឹងរចនាសម្ពន្ធនៃរានហាននេះឱ្យរឹងមាំឡើងវិញ។ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា បានឱ្យដឹងថា រានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ ជ្រុងខាងលិចឆៀងខាងត្បូងនេះ បានរងការខូចខាតធ្ងន់ធ្ងរ ដោយថ្មបាយក្រៀមផ្នែកខាងក្រោមបានពុកផុយខ្លាំង សសរខ្លះពុកផុយ និងក្រៀកខុសពីទីតាំងដើម ធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។ ហេតុដូច្នេះ អ្នកជំនាញចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ដោយកាយយកល្បាយដីស្អុយ និងថ្មដែលខូចខាតចេញ ដើម្បីបន្ថែមថ្មថ្មីខ្លះៗ […]

ប្រាសាទជម ដែលជួសជុលរួមគ្នាដោយអ្នកជំនាញខ្មែរ និងកូរ៉េ គ្រោងបញ្ចប់នៅចុងឆ្នាំនេះ

ប្រាសាទជមស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ​ នៃអតីតក្រុងអង្គរធំ។ ប្រាសាទនេះ ត្រូវបានជួសជុល​នៅក្នុងឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោងទី២ នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ បានឱ្យដឹងថា ប្រាសាទជមមានភាពទ្រុឌទ្រោមខ្លាំងមុនពេលជួសជុល ដូច្នេះអ្នកជំនាញបានសម្រេចរើតួប្រាសាទនេះទាំងមូល ដើម្បីរៀបចំគ្រឹះ និងពង្រឹងតួប្រាសាទឡើងវិញ​ជាដំណាក់ៗ។ លោកបន្តថា គម្រោងនេះមានការចូលរួមពីអ្នកជំនាញកូរ៉េ និងខ្មែរជាច្រើននាក់ មានទាំងស្ថាបត្យករ បុរាណវិទ្យា និងខាងជួសជុល ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ២០២៥។ […]

ទោះប្រើថ្មថ្មីជំនួសថ្មចាស់ ប៉ុន្តែជាងចម្លាក់នៅប្រាសាទមេបុណ្យខាងលិច ខំប្រឹងដាប់ឆ្លាក់ក្បាច់ឱ្យដូចទ្រង់ទ្រាយដើម 

គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ បច្ចុប្បន្នមានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈកម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។  លោក ឈឿង ជ័យ អាយុ ៤៨ឆ្នាំ ក្នុងចំណោមអ្នកជំនាញឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច រៀបរាប់ថា […]

ជាអ្នកស្រុកអង្គរ និងជាអ្នក​ឆ្លាក់​ក្បាច់​នៅ​តាម​ប្រាសាទ​បុរាណជាង​ ៣០​ឆ្នាំ​ អំពាវនាវឱ្យកូនខ្មែររួមគ្នាថែរក្សា​សិល្បៈដ៏​មាន​តម្លៃ​របស់​ដូនតា​ខ្មែរកុំឱ្យបាត់បង់

លោក ​តឹក ទត់ ​អាយុ៥៨​ឆ្នាំ ​កើត​នៅ​ភូមិ​​នគរ​ក្រៅ ​សង្កាត់​គោក​ចក ​ក្រុង​សៀមរាប​ កំពុង​​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​នៃ​ភូមិ​កំណើត​របស់​គាត់រហូត​មក​ដល់​សព្វ​ថ្ងៃ​​​។​​ បច្ចុប្បន្ន​​គាត់​ជា​អ្នក​ឆ្លាក់​ក្បាច់​​​នៅ​ប្រាសាទ​ជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែល​ចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅ​ហើយ ឱ្យ​លេច​ចេញ​ជា​រូប​រាង​សិល្បៈ​លើ​ថ្ម​ឡើង​វិញ​ ​ដើម្បី​រក្សា​មរតកដែល​បន្សល់​ទុក​​ពី​ដូនតា​ខ្មែរ​​ឱ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត​។​  លោក ​តឹក ទត់ ​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ឆ្លាក់​ក្បាច់​ចម្លាក់​នៅ​លើ​ថ្ម ​នៅ​តាម​ការ​ដ្ឋាន​ជួសជុល​ប្រាសាទ​បុរាណរយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។​ លោក ​បាន​ចូល​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​បុរាណ ​ដំបូង​ជាមួយក្រុមការងារនៃ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់ការអភិរក្សអង្គរ Japanese Government […]

រោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ការជួសជុលជាស្ថាពរ

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបញ្ចប់ការជួសជុលរោងទងទី៣ ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មដោយជោគជ័យ។ ការងារជួសជុលនេះ បានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ នេះ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា  រយៈពេល៨ខែមកនេះ គម្រោងជួសជុលរោងទងទី៣ ទិសខាងលិចរបស់ប្រាសាទតាព្រហ្ម បានបញ្ចប់ជាស្ថាពរ។ នៅមុនពេលជួសជុល ទីតាំងនេះមានបញ្ហាប្រឈមនិងការខូចខាតធ្ងន់ធ្ងរ ដូចជាថ្មបានហែកចេញខ្លាំងនៅផ្នែកខឿន សសរ ជញ្ជាំង […]

ក្រុមអ្នកជំនាញ កំពុងជួសជុលពង្រឹងតួប៉មព័ទ្ធជុំវិញប្រាសាទប្រែរូប ឱ្យរឹងមាំឡើងវិញ

អស់រយៈពេលជាងមួយខែមកហើយ ក្រុមអ្នកជំនាញ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការជួសជុលប៉មប្រាសាទឥដ្ឋ លេខ១១ និងលេខ១២ នៅរួតទី១ នៃប្រាសាទប្រែរូប ដើម្បីពង្រឹងប៉មប្រាសាទឥដ្ឋ នៃប្រាង្គទាំងពីរខាងលើ ឱ្យរឹងមាំឡើងវិញ បន្ទាប់ពីបានពិនិត្យឃើញហានិភ័យនាពេលកន្លងមក។ លោក សូរ ប៉ោត បុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប៉មប្រាសាទឥដ្ឋលេខ១១ និងលេខ១២ មួយផ្នែកធំនៃជញ្ជាំងឥដ្ឋ […]

ប្រាង្គឥដ្ឋនៅទិសខាងត្បូងប្រាសាទភ្នំបាខែង ប្រែពីភាពទ្រុឌទ្រោមមកជារឹងមាំ និងមានសោភ័ណភាពឡើងវិញ

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាង្គឥដ្ឋ G14 នៃប្រាសាទភ្នំបាខែង ស្ថិតនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ និងទប់ស្កាត់ការខូចខាតជាបន្តទៀត។ ការងារនេះបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៥ និងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៥នេះ។ អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គ G14 មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ទាំងខឿនចុះខ្សោយ និងជញ្ជាំងជុំវិញនៅសល់កម្ពស់ជាង១ម៉ែត្រ ទាមទារឱ្យមានការជួសជុលទប់ស្កាត់ការរលុះធ្លាក់ឥដ្ឋ ឬឥដ្ឋពុកផុយ សម្អាតកំណកដីកណ្តៀរ ស្មៅ និងរុក្ខជាតិដុះបំផ្លាញរចនាសម្ពន្ធប្រាសាទជាបន្តទៀត។ […]

អ្នកជំនាញកូរ៉េ មានមោទនភាពដែលបានចូលរួមជួសជុលប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ស្កឹមស្កៃ និងខ្ពង់ខ្ពស់របស់ប្រជាជាតិកម្ពុជា

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency ) បាននិងកំពុងជួសជុលជ្រុងឦសាន នៃរួតបាកានប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្នកំពុងដំណើរការ ទៅតាមការគ្រោងទុក។  លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល នៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានឱ្យដឹងថាគម្រោងជួសជុលជ្រុងឦសាននៃរួតបាកាន បានចាប់ផ្តើមនៅ២០២៥ បន្ទាប់ពីប្រើពេលមួយឆ្នាំ គឺឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវ និងសិក្សាពីបច្ចេកទេសដើម្បីដំណើរការជួសជុល។ មន្រ្តីកូរ៉េរូបនេះបញ្ជាក់ថា គម្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៦។  អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល លោក […]