អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នារសៀលថ្ងៃចន្ទ ទី២៩ ខែមេសានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមហ៊ុនចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាក្នុងមួយគ្រួសារចំនួន ២លានរៀលជូនឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ សម្រាប់ប្រគល់ជូនដល់ក្រុមគ្រួសារយោធិនពលីទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

