អ្នកនាំពាក្យ៖ ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ មានការចាប់អារម្មណ៍ខ្ពស់ក្នុងដំណាក់កាលដាក់សាកល្បង

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ក្នុងដំណាក់កាលដាក់សាកល្បង។ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ម្សិលម៉ិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សាកល្បងដោយអនុញ្ញាតឱ្យបងប្អូនជាពលរដ្ឋអាចចូលទៅស្វែងរក ទិញលេខ និងបំពេញបែបបទចុះបញ្ជី ដែលកំពុងឃើញការចាប់អារម្មណ៍ខ្ពស់ និងផុសផុលក្នុងការស្វែងរកតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ឯកឧត្តម ផន រឹម បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី […]

ក្រសួងសាធារណការ រកចំណូលចូលជាតិបានជិត ១០០លានដុល្លារ ពីការលក់ផ្លាកលេខពិសេស

លេខឡានពិសេសផ្ទាល់ខ្លួន បានដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ខែឧសភា ឆ្នាំ២០២៣នេះ យើងលក់លេខឡានពិសេសផ្ទាល់ខ្លួនបាន ១ម៉ឺន៩ពាន់ផ្លាក បានចំណូល ៣៣លានដុល្លារ។ រីឯលេខឡានពិសេស រាជធានី ខេត្ត លក់បាន ២២៨,០០០ផ្លាក បានចំណូល ៦២លានដុល្លារ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌ ដែលប្រមូលបានពីកម្មវិធី […]