ផ្លូវក្រវាត់ព្រំដែន​ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី ​សាងសង់សម្រេចបានជិត​៤០ភាគរយ​ហើយ​

រយៈពេលប្រមាណ ៥ ខែ កន្លងមកនេះ ពោលគឺគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ដំណាច់ខែមីនា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានប្រមាណ ៣៩,៩២% នៃផែនការ ។ ក្នុងនោះ ខេត្តមណ្ឌលគិរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង […]

ផ្លូវក្រវាត់ព្រំដែនទិសមណ្ឌលគីរី និងទិសរតនគីរី កំពុងស្ថាបនាយ៉ាងមមាញឹក និងសម្រេចបានលទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (កគម) កាលពីនៅថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគីរី និងទិសរតនគីរី ដែលកំពុងស្ថាបនាដោយ កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។ ក្រុមការងារបានចុះពិនិត្យ ការស្ថាបនាផ្លូវក្រាលគ្រួសថ្ម, ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការឈូសផ្លូវទទឹង ៥ម៉ែត្របើកមុខសម្រាប់រកខ្សែផ្លូវដំបូង, ការឈូសផ្លូវទទឹង ២០ម៉ែត្រសម្រាប់រកអ័ក្សផ្លូវ និងការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ, ការងារសំណង់មុខទឹក […]

សម្តេចនាយករដ្ឋមន្ត្រី កោតសរសើរ​បញ្ជាការដ្ឋានវិស្វកម្ម ចំពោះការ​ខិតខំ​ប្រឹងប្រែង​កសាងផ្លូវក្រវាត់​ព្រំដែន

តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈខ្ពស់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា។ ភ្ជាប់ជាមួយវីដេអូ បង្ហាញពីវឌ្ឍនភាពនៃការកសាងកំណាត់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារ​ចនា​សម្ព័​ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមគាំទ្រដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន […]

ផ្លូវព័ទ្ធជុំវិញព្រំដែន នឹងបិទបញ្ចប់ភាពអាថ៌កំបាងនៃសំណុំរឿងព្រំដែន?

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បង្ហាញសេចក្តីសប្បាយរីករាយនៅពេលរាជរដ្ឋាភិបាលប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងចូលរួមចំណែកតាមលទ្ធភាព។ លោកបណ្ឌិត បានលើកឡើងលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧​ សីហា ឆ្នាំ២០២៤ថា៖ “ការបង្កើតមូលនិធិនេះបានធ្វើឱ្យខ្ញុំនឹកឃើញប្រសាសន៍របស់លោកគ្រូរបស់ខ្ញុំគឺ បណ្ឌិតសភាចារ្យ សុខ ទូច នៅពេលដែលខ្ញុំកំពុងរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយជាមួយគាត់ នៅរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០១-២០០៣ គាត់តែងមានប្រសាសន៍ថា ដើម្បីការពារព្រំដែនឱ្យរឹងមាំ យើងត្រូវតែធ្វើផ្លូវព័ទ្ធជុំវិញព្រំដែនយើង ដែលមានពហុគោលបំណង ជាផ្លូវល្បាតព្រំដែន ផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋ […]